កុងត្រា​របស់ Lee Jong Suk ជាមួយ​ផលិតកម្ម YG ជិត​ដល់​ថ្ងៃ​អវសានហើយ

  • 2018-03-13 07:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​របស់​កូរ៉េ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​ កុងត្រា​របស់​ តារាសម្ដែង​មុខ​ស​ខ្ចី​ Lee Jong Suk ជាមួយ​ផលិតកម្ម​ YG នឹង​ឈាន​ដល់​ពេល​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

ព័ត៌មាន​នេះ​បាន​ផ្ទុះ​ឡើង​ខ្លាំង​កាល​ពី​ម្សិលមិញ​ ហើយ​រហូត​មក​ទល់​ថ្ងៃ​នេះ​វា​បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ពេញ​បណ្ដាញ​អ៊ីនធឺណិត។ ទាក់ទង​នឹង​កុងត្រា​របស់​តួ​ប្រុស​ក្នុង​រឿង​ "While You Were Sleeping” រូបនេះ​ ជាមួយ​ផលិតកម្ម​យក្ស​របស់​កូរ៉េ​ YG នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ដើម​ខែ​ឧសភា។

ជុំវិញ​ព័ត៌មាន​នៃ​អាយុកាល​កុងត្រា​របស់​ Jong Suk ផលិតកម្ម​ YG នេះ​ក៏​បាន​ចេញផ្សាយ​​សេចក្ដី​មួយ​ ដោយ​លើក​ឡើង​ថា៖ "មិនទាន់​មាន​ការ​សម្រេច​ណាមួយ​ទាក់ទង​នឹង​កុងត្រា​របស់​ Lee Jong Suk ជាមួយ​ក្រុមហ៊ុន​នៅ​ឡើយ។ ដូចនេះ​គម្រោង​យ៉ាងណា​នា​ពេល​បន្ទាប់​ យើង​ក៏​មិន​ទាន់​បាន​រៀបចំ​ដែរ”។

ទោះ​បី​ជា​យ៉ាង​ណា​ ក៏​មាន​ប្រភព​ជិតស្និទ្ធ​បាន​ទម្លាយ​ថា​ Jong Suk ទទួល​បាន​ការ​ទាក់ទង​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ពី​ខាង​ផលិតកម្ម​ជា​ច្រើន។ ទោះ​បី​ក្រោយ​ចប់​ការងារ​ជាមួយ​ YG ប៉ុន្តែ​ប្រភព​ស្និទ្ធ​នឹង​តារា​ប្រុស​រូប​នេះ​ជឿ​ថា​ លោក​អាច​នឹង​ធ្វើ​ជា​តារា​មិន​ជ្រក​ក្រោម​ផលិតកម្ម​ណា​មួយ​ឡើយ ពិសេស​ក៏​ជា​ឱកាស​ក្នុង​ការ​ចាប់​ការងារ​ជា​ច្រើន​ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Lee Jong Suk ក៏​កំពុង​ផ្ដោត​លើ​ការងារ​ថត​រឿង​ភាគ​ថ្មី​ "Hymn Of Death” ដែល​ជា​ការ​ដឹក​នាំ​ដោយ​ផលិតករ​តែ​មួយ​ពី​ក្នុង​រឿង​ "While You Were Sleeping”៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី