ចេះ៣ក្បាច់នេះ ដឹងតែសល់លុយ២៥ដុល្លារ ពេលទៅស៊ីការគេ១រោងៗ

  • 2018-03-13 08:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែន​លំ​​​ៗអីណា! ​នារី​​​​ខ្លះ​សុខ​ចិត្ត​ចំណាយ​លុយ​ប្រមាណ​២០ ទៅ២៥ដុល្លារម្តងៗ​និង​រង់​ចាំ​ពី​១ទៅ២ម៉ោង​ឯណោះ​ ដើម្បីឲ្យ​ជាង​តុប​តែង​ឬ​ទិញ​សំលៀក​បំពាក់​ថ្មី​ទើប​ស្កប់ចិត្ត​ដោយ​គិត​ថា​ អត់​ម៉េច​បាន​រឿង​ស្អាត​នឹង! នារីៗមួយចំនួនលើកឡើងថា ធ្វើ​ខ្លួនឯង​វា​មិន​សូវ​ស្អាត​ទេ​ទាល់​តែ​អស់​លុយ​បាន​អស់​ចិត្ត​ ។ សម័យ​នេះ​ហើយ​សម្រាប់​អ្នក​ចាយ​សល់​ថ្ងៃ​ខ្លះ​បែប​មិន​ស្រួល​ប៉ុន្មាន​ទេ​ បើ​មាន​ធៀប​ការ​ចូល​ច្រើន ​តែ​បើចេះ​៣ចំណុច​នេះ​ដឹង​តែ​សល់លុយហ្មង!

រូបតំណាង

**១.រៀន​ផាត់​មុខ​ខ្លួន​​​ឯង៖​​​​** ស្រីៗ​យើង​អាច​ផាត់​មុខ​តាម​ចំណូល​ចិត្ត​បែប​ធម្មជាតិ​​ឬ​​សិច​ស៊ី​​មើល​ទៅ​ស្អាត​ដូចគ្នា​ហើយ​សល់​​លុយ​ហោច៥ដុល្លារ​​និង​ចំណេញ​ពេល​ទៀត។

២.ម៉ូត​សក់៖​​​ អាច​លើក​បួង​ទ្បើង​លើ​ឲ្យ​ខ្ពស់​​ឬ​ចាប់​ម៉ូត​តិចៗ​ដោយ​ប្រើ​ម៉ាស៊ីន​មូរ​ឬ​គាប​សក់​ទៅ​តាម​ទម្រង់​មុខ​ជា​ការ​ស្រេច។វា​ពិតជា​ងាយស្រួល​មិន​ស្មុគស្មាញ​​និង​ចំណេញ​លុយ​ទៀត​។​តិច​អី​បើ​ទៅ​រក​ជាង​ក្រៅ​យ៉ាងតិចក៏៥ដុល្លារដែរ។

៣.សំលៀកបំពាក់៖ រក​ឈុត​ណា​ដែល​មាន​តម្លៃ​សមរម្យ​មិន​ថ្លៃ​ពេក​ឬ​អាច​ស្លៀក​ឈុត​ចាស់ៗ​ខ្លះ​បាន​តើ​មិន​មែន​ការគេ១​រោង​ត្រូវ​ដូរ​ឈុត​ថ្មី​រហូត​ទេ។ស្រីៗ​យើង​អាច​ធ្វើ​ចិត្ត​គិត​ថា​ធម្មតា​ៗ​ឈុត​ដែល​ធ្លាប់​​ពាក់​​ហើយ​នោះ​ទោះ​បីពាក់​​​ច្រើន​ដង​បន្តិច​​តែ​វា​នៅ​តែ​ស្អាត​សម​នឹង​រាង​យើង។គិត​បែប​នេះ​អាច​សល់​លុយពី១០​ទៅ១៥ដុល្លារទៀត​​សម្រាប់​ចំណាយ​ដូរ​ឈុតថ្មី៕

រូបតំណាង

អត្ថបទ៖ ពៅ រក្សា