Serena Williams ធ្លាក់​ពី Indian Wells ក្រោម​ដៃ​បង​ស្រី​បង្កើត Venus Williams

  • 2018-03-13 08:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Serena Williams បាន​ជ្រុះ​ចេញ​ពី​កម្មវិធី Indian Wells ក្នុង​ជុំ​ទី​៣ ក្រោយ​ចាញ់​បង​ស្រី​ខ្លួន Venus Williams។

Venus Williams ឈុត​ស

ក្នុង​ការ​ប្រកួត Venus បាន​យក​ឈ្នះ​ប្អូន​ស្រី​ក្នុង​ពិន្ទុ ៦-៣ និង ៦-៤ ក្នុង​ទីលាន Indian Wells Tennis Garden រដ្ឋ  California សហរដ្ឋអាមេរិក។ សម្រាប់​ជ័យជម្នះ​នេះ Venus នឹង​ត្រូវ​ឡើង​ទៅ​ជួប​កីឡា​ការិនី​ Anastasija Sevastova នៅ​វគ្គ​១៦​នាក់​បន្ត​ទៀត។ Anastasijaបាន​ទទួល​ជ័យជម្នះ​​លើ​នាង Julia Goerges ក្នុង​ពិន្ទុ ៦-៣ និង ៦-៣។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​២៩​ហើយ​សម្រាប់ បង​ប្អូន​ស្រី​ត្រកូល Williams ក្នុង​នោះ Serena ឈ្នះ ១៧​ដង និង Venus ឈ្នះ ១២​ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ