អុញ​នោះ​! ចង្វាក់​រាំ​វង់​ត្រូវ​ឡាវ​ស្នើ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោករបស់ UNESCO

  • 2018-03-13 08:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 913

ចន្លោះមិនឃើញ

ប្រទេស​ឡាវ​កំពុង​ស្នើ​សុំ​ដាក់​ចង្វាក់​រាំ​វង់ ដែល​ជា​ចង្វាក់​រាំ​ប្រពៃណី​​ដ៏​ល្បី​មួយ​ជា​​សម្បត្តិបេតិកភណ្ឌពិភពលោករបស់​ UNESCO។

កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មីនា​ កន្លង​ទៅ​នេះ​ មាន​កិច្ច​ប្រជុំ​មួយ​ដឹក​នាំ​ដោយ​លោក​ Bouangern Xaphouvong អនុរដ្ឋមន្ដី្រ​ក្រសួង​ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍​ឡាវ បាន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ពី​ផ្នែក​ពាក់ព័ន្ធនានា​ រៀប​ចំ​កិច្ចការ​ផ្សេងៗ​ក្នុង​ការ​ស្នើ​សុំ​ដាក់ចង្វាក់​រាំ​នេះ​ ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ជា​ផ្លូវការ។

គិត​មក​ត្រឹម​ពេល​នេះ​គឺ​មាន​រយៈ​ពេល​តែ​១​ខែ​ប៉ុណ្ណោះ ​ដែល​លោក Bosengkham Vongdara រដ្ឋមន្ត្រី​ក្រសួង​ ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍ បាន​រៀប​ចំ​គណៈកម្មាធិការ​ដើម្បីត្រួស​ត្រាយ​ផ្លូវ​ ក៏​ដូច​ជា​ឯកសារ​ផ្សេងៗ​ចាំ​បាច់​។

អ្នក​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ក៏​បាន​ពិភាក្សា​​នៃ​ការ​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​ផ្សេងៗ​ទៀត​ដូច​ជា ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​របស់​ឡាវ កម្មវិធី​បុណ្យ​សប្បុរសធម៌ (Almsgiving) ពិធី​បុណ្យ​ព្រលឹង (Baci) និង​បុណ្យ​ប្រពៃណី​ឡាវ (Kong Khao) ​ផង​ដែរ។

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ UNESCO ទើប​តែ​ទទួល​ស្គាល់​ ឧបករណ៍​ភ្លេង​ "ខ្លុយ​ខេន" ជា​ផ្នែក​មួយ​នៃ​សម្បត្តិ​វប្បធម៌​ប្រចាំ​ប្រទេស​ឡាវ៕

អាន​អត្ថបទ៖


ប្រភព៖ Thelaotiantime   ប្រែ​សម្រួល៖ ធារ៉ូ