មិនធម្មតា! កម្ពុជាត្រៀមរបស់២យ៉ាងនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក

  • 2018-03-13 08:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 138

ចន្លោះមិនឃើញ

ដឹង​ទេ​ថា​ កម្ពុជា បាន​និង​កំពុងធ្វើ​របស់​ពីរយ៉ាង​ ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក ​ក្នុង​នោះ​រួម​មាន​៖​

​១. យុទ្ធនា​ការ​ក្រមា «​បំបែក​ឯតទគ្គកម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ​ប្រកាស​ធ្វើឡើង​ដោយ​ក្រុម​ក្រុម​ការងារ GoGo Cambodia  ដែល​ត្បាញ​ក្រ​មាវែង​បំផុត​រហូតដល់​ជាង​ ១ពាន់ម៉ែត្រ ​ចាប់ផ្ដើម​នៅថ្ងៃទី១៤ ​កុម្ភៈ​ឆ្នាំ ២០១៨ ​ដោយ​បើក​ជា​សាធារណៈ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរចេះឬមិនចេះត្បាញ​ក៏ដោយ​អាច​ចូល​រួម​បាន ​ដោយ​មិន​ប្រកាន់​និន្នាការ​ ដែល​នឹង​បញ្ចប់​ក្នុងរយៈ​ពេល​បីខែ​។

​ ២. សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​រៀបចំ​ធ្វើ​ទូក​​​ដែល​វែង​ជាងគេ​លើ​ពិភពលោក​ ប្រវែង​ ៨៥​ម៉ែត្រ និង​ផ្ទុក​មនុស្ស​បាន​ចំនួន ១៧៩​នាក់។ ​ការ​ធ្វើ​ទូក​នេះ គឺ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ ។​ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រៃវែង​។

(ទូករបស់ប្រទេសចិន ដែលវែងជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន)

ឯកឧត្តម​ ស សុខា អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ថា នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ គណៈ​កម្មការ​ឯក​អត្តកម្ម​ពិភពលោក នឹង​ចុះ​មក​ពិនិត្យ​មើល និង​វាយ​តម្លៃ​លើ​ការ​ធ្វើទូក​ដ៏​វែង​ជាងគេ​បំផុត​នេះ ដោយ​លោក​សង្ឃឹមថា ទូក​នេះ​នឹង​ទទួល​បាន​ការ​ដាក់​ចូល​ក្នុង​ឯក​ត្តកម្ម​ពិភពលោក។

សូម​បញ្ជាក់​ថា ទូក​ដែល​វែង​ជាងគេ​​​លើ​​ពិភពលោក​នា​ពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែល​មាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​ឯកត្តកម្ម​កាលពី​ឆ្នាំ​២០១៧៕


អត្ថបទ៖ ស៊ិន សាវ៉េត