សេង​ មង្គល​ ទម្លាយ​​ខ្ទេច​រឿង​ជាមួយ​​ មាន​ សូនីតា ក្រោយ​​ជួប​ស្នេហ៍​ថ្មី

  • 2018-03-13 09:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​មាន​មហា​ជន​ និង​សារព័ត៌មាន​មួយ​ចំនួន​​បាន​ចេញ​ផ្សាយ​ថា​ សេង មង្គល និង​ មាន សូនីតា មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​កំលោះ​សង្ហា​​ សេង មង្គល បាន​​បរិយាយ​ថា​ ភាព​ស្និទ្ធស្នាល​ជាមួយ​​រាជិនី​ក្រមា​ មាន សូនីតា កន្លង​មក​​ក្នុង​នាម​​ជា​មិត្តភ័ក្ដិ​សិល្បៈ​តែ​ប៉ុណ្ណោះ​ បើ​ឲ្យ​ឈាន​ដល់​សេចក្ដី​ស្នេហា​​​ប្រុស​ និង​ស្រី​គឺ​មិន​អាច​ទេ​ ព្រោះ​ពេល​នេះ​ខ្លួន​ មាន​ម្ចាស់​បេះ​ដូង​រួច​ហើយ ​​កំពុង​តែ​​ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត​គ្នា​ទៅ​វិញ​ទៅ​មក​ មុន​ឈាន​ដល់​ថ្ងៃ​​ជ័យ​មង្គល​។

ចំពោះ​ដើម​ហេតុ​​ធ្វើ​ឲ្យ​ហ្វេនៗ​​ និង​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​មាន​ការ​យល់​ច្រលំ​ថា​​ខ្លួន និង​ មាន​ សូនីតា មាន​ស្នេហា​​ជាមួយ​គ្នា​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​សម្ដែង​​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង​ "អ្នក​មាន​គុណ​" ​​​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ ដែល​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​ស្រី​ ពាន់ ភួងបុប្ផា​។

“សូនីតា គាត់​ចាត់​ទុក​​​រូប​ខ្ញុំ​ដូច​បង​ប្អូន និង​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​​រួម​ការ​ងារ​តែ​ប៉ុណ្ណោះ​​មិន​បាន​គិត​ក្នុង​ន័យ​ស្នេហា​ទេ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​រាប់​អាន​គាត់​ដូច​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​រួម​ការ​ងារ​ដែរ​"។ នេះ​បើ​តាម​តួ​ឯក​ប្រុស​ក្នុង​រឿង​"​គ្រាប់​ពេជ្រ​អង្រួន​បេះ​ដូង​" លើក​ឡើង​ដូច្នេះ​។​​​

ចំណែក​ឯ​​​​នារី​ម្នាក់​ដែល​លោក សេង មង្គល អះ​អាង​ថា​ជា​គូ​ស្នេហ៍​ខ្លួន​នោះ​ នាង មាន​ឈ្មោះ​ តី ជា​កូន​អ្នក​ភ្នំពេញ​ មាន​មុខ​របរ​ជា​អ្នក​រកស៊ី ​ហើយ​ទាក់​ទង​រឿង​ចូល​រោង​ការ​នៅ​ពេល​ណា​នោះ​លោក សុំ​លាក់​សិន​៕​

ស្រី​ស្អាត​ឈ្មោះ តី ដែល​ សេង មង្គល ចង់​រៀប​ការ​ជាមួយ​នៅ​ថ្ងៃ​អនាគត​(​រូប​ថត​ពី​ហ្វេស​ប៊ុក​ សេង មង្គល)

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម