សាច់​រឿង​ចាស់​តែ​ថត​ថ្មី "សុរិយា​អស្ដង្គត" ជិត​​ផ្សាយ​នៅ​ខ្មែរ​​ហើយ​ បន្ទាប់​ពី​ល្បី​ខ្លាំង​នៅ​ថៃ

  • 2018-03-13 09:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​ថៃ​រឿង "សុរិយា​អស្ដង្គត" ឬ “Tawan Yor Saeng" ដែល​ធ្លាប់​ល្បី​កាល​ពី​ឆ្នាំ ២០១០ ត្រូវ​បាន​ផលិត​ឡើង​វិញ ដោយ​រក្សា​ទម្រង់​ដើម​ទាំង​ស្រុង​កាល​ពី​ឆ្នាំ ២០១៧ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ម្ដង​ទៀត​នោះ ពេល​នេះ​ត្រៀម​នឹង​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ PNN ហើយ។

"សុរិយា​អស្ដង្គត" មាន​រឿង​រ៉ាវ​អាថ៌កំបាំង​ពាក់​ព័ន្ធ​នឹង​ក្មេង​ស្រី​ឈ្មោះ Tawan (សម្ដែង​ដោយ Pichukkana) ដែល​មាន​ម្ដាយ​ស្រលាញ់​គ្នា​ជាមួយ​បុរស​អ្នក​មាន ហើយ​បាន​ស្លាប់​អំឡុង​ពេល​ឆ្លង​ទន្លេ។ ក្រោយ​មក​ក៏​ត្រូវ​គេ​រើស​យក​ទៅ​ចិញ្ចឹម ហើយ​ត្រូវ​រង​ទុក​ដោយ​សារ​តែ​ឪពុក​ចិញ្ចឹម​ផង​ដែរ។

មិន​យូរ​ប៉ុន្មាន​អត្តសញ្ញាណ​ពិត​របស់​នាង​ត្រូវ​បាន​លាត​ត្រដាង ហើយ​ក៏​រក​ឃើញ​ឪពុក​បង្កើត ដោយ​សារ​រូបរាង​ដូច​ម្ដាយ​បង្កើត បន្ទាប់​មក​ស្រាប់​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ពូ​របស់​ខ្លួន គឺ​លោក Khun Lek (សម្ដែង​ដោយ Natthawut )។

រៀង​ចាប់​ចិត្ត​នឹង​សាច់​រឿង​ហើយ​មែន​អត់? "សុរិយា​អស្ដង្គត" ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី១៦ មីនា ២០១៨ តទៅ រៀង​រាល់​ថ្ងៃ​ចន្ទ-សុក្រ ម៉ោង ១១-១២ថ្ងៃ​ត្រង់ បន្ទាប់​ពី​រឿង "ផ្កា​រីក​ក្នុង​ភ្លើង"៕

ដោយ៖​ វិទូ

អត្ថបទថ្មី