ជើង​ខ្លាំង ៥ ម៉ូឌែល​សាកល្បង​ថាមពល​ថ្ម លទ្ធផល iPhone X ជាប់​លេខ ៣

  • 2018-03-13 12:28:01
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​ការងារ Mrwhosetheboss ដែល​មាន Subscriber ជាង ១ លាន​នាក់​លើ​គេហទំព័រ YouTube បាន​ផលិត​វីដេអូ​ប្រៀបធៀប​ថាមពល​ថ្ម​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ ៥ ម៉ូឌែល រួម​មាន Galaxy S9+, Galaxy Note 8, iPhone X, Nokia 9 និង OnePlus 5T។

ការ​តេស្ត​ឆ្លង​កាត់​ការ​ដំណើរការ​កម្មវិធី-ហ្គេម​ដូច​គ្នា​ទាំង​អស់ ហើយ​បើក​ចាប់​ពី​ថាមពល​ថ្ម ១០០ ភាគរយ ដល់​ម៉ាស៊ីន​រលត់​ឈឹង ម៉ូឌែល​ណា​នៅ​បាន​យូរ​ជាង នោះ​ជា​អ្នក​ឈ្នះ។ លទ្ធផល​បញ្ចប់​សូម​បង្ហាញ​ដូច​ខាង​ក្រោម:

១.Samsung Galaxy S9+ មាន​ថាមពល​ថ្ម ៣ ៥០០mAh ​ប្រើ​បាន​រយៈ​ពេល ៦ ម៉ោង ៤៧ នាទី

២.OnePlus 5T មាន​ថាមពល​ថ្ម ៣ ៣០០ mAh ​ប្រើ​បាន​រយៈ​ពេល ៦ ម៉ោង ៣៤ នាទី

៣.iPhone X មាន​ថាមពល​ថ្ម ២ ៧១៦ mAh ​ប្រើ​បាន​រយៈ​ពេល ៦ ម៉ោង ១០ នាទី

៤.Samsung Galaxy Note 8 មាន​ថាមពល​ថ្ម ៣ ៣០០ mAh ​ប្រើ​បាន​រយៈ​ពេល ៥ ម៉ោង ២៤ នាទី

៥.Nokia 8 មាន​ថាមពល​ថ្ម ៣ ០៩០ mAh ​ប្រើ​បាន​រយៈ​ពេល ៤ ម៉ោង ៣៣ នាទី

​ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា