ចម្រៀង​ស្វាគមន៍​ឆ្នាំ​ថ្មី​លើក​នេះ ប្រជុំ​ដោយ​ចង្វាក់​បែក​ស្លុយ​ស្ទើរ​គ្រប់​ផលិតកម្ម​ (វីដេអូ)

  • 2018-03-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​គ្រប់​ផលិតកម្ម​ចម្រៀង​នៅ​កម្ពុជា​តែង​តែ​សស្រាក់សស្រាំ​ផលិត​ចម្រៀង​ជា​ច្រើន​ដើម្បី​បម្រើ​អារម្មណ៍​មហាជន​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។ ដោយ​ឡែក​ឆ្នាំ​នេះ ចង្វាក់​ប្រជាប្រិយ​ដូច​ជា​រាំ​វង់ ក្បាច់ សារ៉ាវ៉ាន់ ហាក់​ថមថយ​ប្រជាប្រិយ​ភាព ខណៈ​ចង្វាក់​កន្រ្តាក់​បែប​បែក​ស្លុយ​កើន​ឡើង​ជា​គំហុក។ ​​

សង្កេត​ឃើញ​ថា​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ចង្វាក់​រាំ​គ្រលែង​​ទន់ៗ​ ញាប់ៗ​ ជា​មួយ​ការ​វិការ​ប្លែក​​ៗ ដែល​ត្រូវ​បាន​គេ​ហៅ​ថា "​បទ​បែក​ស្លុយ​" ​មាន​កំណើន​កើន​ឡើង​ខ្លាំង​ ដោយ​ផលិតកម្ម និង​តារា​ចម្រៀង​កំពូល​ជា​ច្រើន​ សម្រុក​ផលិត​ និង​បញ្ចេញ​​បណ្ដាក់គ្នា​ជា​ហូរហែ។

ត្បិត​ផលិត​សម្រាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មែន តែ​ភាគ​ច្រើន​បទ​ចម្រៀង​ទាំង​នោះ​គឺ​ផ្ទុយ​ស្រលះ​ពី​ប្រធាន​បទ​ សង្ក្រាន្ត ទៅ​វត្ត ការ​ជួបជុំ​គ្រួសារ និង​របៀបវារៈ​ផ្សេងៗ​​ក្នុង​ពិធីបុណ្យ​​ប្រពៃ​ណី​ជាតិ​​នេះ ដោយ​ជំនួស​មក​វិញ​ក្នុង​ការ​រៀបរាប់​ពី​ស្ទីល​រាំ​ចម្លែក​ៗ ទម្លាប់​អាក្រក់​របស់​មនុស្ស អាហារ និង​សត្វ​ចិញ្ចឹម​​ឧទាហរណ៍​សត្វ​មាន់ ឬ​​ឆ្កែ​ជា​ដើម។

ជាក់​ស្ដែង​ឆ្នាំ​នេះ​មាន​ចម្រៀង​មិន​តិច​ទេ ដែល​បង្កប់​នូវ​អត្ថន័យ​ស្រដៀង​លើ ជា​ចង្វាក់​បែក​ស្លុយ៖

#"រាំ​ស្កុប" ដោយ យូរី ពី​ផលិតកម្ម​ សាន់​ដេ

#"បីឆ្កែចូលរាំ" ដោយ ពេជ្រ សោភា ពី​ផលិតកម្ម​ហង្សមាស

#"រាំបិទគូទ" ដោយ ឡេង ណាវ៉ាត្រា ពី​ផលិតកម្មកាឡាក់ស៊ី

#"មាន់ស្រែ" ពី រ៉ាប៊ី ផលិតកម្ម​ថោន

#"ចូកមួយ" ដោយ នីកូ ពី​ផលិតកម្ម​ហង្ស​មាស

#"រាំមួយៗ" ដោយ ពេជ្រ សោភា Step និង​ ពេជ្រ ​ថៃ ពី​ផលិតកម្ម​ហង្ស​មាស

#"ជយោ! សង្សារសុំបែកហេីយ" ដោយ វីរៈ និច្ច ពី​ផលិតកម្ម​សាន់ដេ

#"ខ្ញុំ​មាន​បង្ខំឲ្យ​រាំ​ណា" ដោយ ទេព បូព្រឹក្ស ពី​ផលិតកម្ម​ហង្សមាស

#"ចាក់បទណាគេហ្នឹងហ្ន៎?" ដោយ G-Davit ពី​ផលិតកម្ម​ហង្សមាស

#"ខោ​រហែក" ដោយ Vid Cooler ពី​ផលិតកម្ម​ហង្ស​មាស

#"ហាម​លេង​ជេរ​ម៉ែ" ដោយ នាយ​ចឺម ពី​ផលិតកម្ម​សាន់ដេ

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី