ពិត​ជា​សែន​ប្លែក! មក​មើល​ម៉ូដសក់​ថ្មី​របស់ Fellaini

  • 2018-03-13 11:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Marouane Fellaini ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ម៉ូត​សក់​ថ្មី​របស់​ខ្លួន​។

រូប Screenshot ចេញពីរូបបង្ហោះដោយគណនី Instagram ផ្លូវការរបស់ Fellaini

ខ្សែ​បម្រើ​ Fellaini បាន​ធ្វើ​ការ​បង្ហោះ រូប​ថត​មួយ​សន្លឹក​ក្នុង​គណនី​ Istagram​ របស់​ខ្លួន ដោយ​រូប​នេះ​បាន​បង្ហាញ​ពី​ផ្នែក​ខាង​ក្រោយ​នៃ​ម៉ូត​សក់​ថ្មី​របស់​កីឡាករ​បែលហ្សិក។ ម៉ូត​សក់​នេះ មាន​លក្ខណៈ​ពុះ​កណ្ដាល​ អម​ដោយ​ការ​ចង​សក់​រួញ​ជា​ពីរ​ដុំ។ បើ​តាម​មតិ​ជា​ច្រើន​នៅ​ខាង​ក្រោម​រូប​នេះ បាន​លើក​ឡើង​ថា ម៉ូត​សក់​​នេះ​ហាក់​មាន​សណ្ឋាន​ដូច​តុក្កតា Mickey Mouse។

សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ូត​សក់​ថ្មី​របស់ Fellainiនេះ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទស្សនាវដ្ដី​លេខ​ថ្មី របស់ GQ Style៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី