គ្រូ​ Sevilla រំពឹង​ថា Man Utd នឹង​លេង​ទម្រង់​ប្រយុទ្ធ ក្នុង​ប្រកួត​យប់​ហ្នឹង

  • 2018-03-13 11:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ប៉ះ​ជាមួយ​ក្លឹប Manchester United នៅ​ Old Trafford អ្នក​ចាត់​ការ​ក្លឹប Sevilla លោក Vincenzo Montella បាន​រំពឹងទុកថា បិសាច​ក្រហម​នឹង​លេង​ទម្រង់​ប្រយុទ្ធ។

លោក Montella បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ចំពោះ​ជំនួប​នេះ ខ្ញុំ​មាន​ការ​ព្រួយ​ចិត្ត​ដូច​អង្កាល់​ជើង​ទី ១ អ៊ីចឹង ព្រោះ​កីឡាករ​ Manchester United ខ្លាំង​ទាំង​មាឌ និង​បច្ចេកទេស"។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​បន្ត៖ "បើ​មើល​លើ​បញ្ជី​កីឡាករ​បង្គោល​របស់​ Manchester United មាន​កីឡាករ​ប្រយុទ្ធ​ឆ្នើម​ជា​ច្រើន​ដូច​ជា Romelu Lukaku និង Sanchez ជា​ដើម។ ដូច្នេះ​ក្នុង​ជំនួប​ទី ២ ខ្ញុំ​រំពឹង​ថា ​ក្លឹប​នឹង​លេង​ទម្រង់​ប្រយុទ្ធ"។

ក្រោយ​សរសើរ​បែប​នេះ លោក Montella បាន​បែរ​មក​សរសើរ​មក​កូន​ក្រុម​របស់​លោក ដែល​បាន​លេង​បាន​យ៉ាង​ល្អ​កាល​ពី​ប្រកួត​ជើង​ទី ១ និង​អំពាវនាវ​ឲ្យ​ពួក​គេ​បន្ត​មាន​ទម្រង់​លេង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជើង​ទី ២។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ជំនួប​ជើង​ទី ១ Champions League វគ្គ ១៦​ក្រុម រវាង Sevilla និង Manchester United លទ្ធផល​បាន​បញ្ចប់​ត្រឹម ស្មើ ០ ទល់​នឹង ០។ ក្នុង​ការ​ប្រកួត​ពេល​នោះ ក្លឹប​បិសាច​ក្រហម​ស៊ុត​ចំ​គោល​ដៅ​តែ ១​លើក​គត់ ខណៈ Sevilla បាន​ព្យាយាម​ស៊ុត​ចំ​គោល​ដៅ​រហូត​ដល់​ទៅ ៨​លើក តែ​នៅ​តែ​មិន​អាច​បំបែក​ពង​មាន់​បាន ដោយ​សារ​ការ​ជួយ​សង្គ្រោះ​របស់​អ្នក​ចាំ​ទី David De Gea៕

ប្រភព៖ Sky Sports | Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម