ទើប​ចង​ជើង ១ ជាប់ ឥឡូវ​ធុំ​ក្លិន​កីឡាករ​ដ៏​ឆ្នើម ២​រូប​ទៀត Bayern កំពុង​តាម​ចែចូវ​កុងត្រា​ថ្មី

  • 2018-03-13 13:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពិភាក្សា​កុងត្រា​ថ្មី​របស់​កីឡាករ​ចាស់​វស្សា​ពីរ​រូប គឺ Frank Ribery និង Arjen Robben នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ។ នេះ​បើ​តាម​សម្ដី​នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge។

នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge

លោក​នាយក​ប្រតិបត្តិ​ក្លឹប​ Bayern ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង Ribery និង​កីឡាករ​ហុល្លង់ Robben បាន​ព្រមព្រៀង​ហើយ ក្នុង​ការ​ចរចា​កុងត្រា​ថ្មី​នា​ខែ​មេសា​ខាង​មុខ​នេះ។ លោក Rummenigge បាន​បង្ហើប​ទៀត​ថា កីឡាករ​ចាស់​វស្សា​ទាំង​ពីរ នៅ​តែ​ចង់​បន្ត​លេង​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់​បន្ត​ទៅ​ទៀត។

ទាំង Ribery និង Robben សុទ្ធ​តែ​នឹង​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប Bayern នៅ​ពេល​ចប់​រដូវ​កាល​នេះ។

សូម​បញ្ជាក់​ផង​ដែរ ព័ត៌មាន​ស្ដី​ពី គម្រោង​ចរចា​កុងត្រា​ថ្មី​របស់ កីឡាករ​វ័យ ៣៤​ឆ្នាំ​ទាំង​ពីរ លេច​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ខ្សែ​ការពារ​ស្លាប​វ័យ​ក្មេង Joshua Kimmich បាន​ចុះ​កុងត្រា​​ថ្មី ជាមួយ​ក្លឹប Bayern។ កាល​ពី​ថ្ងៃ​សុក្រ ក្លឹប​បាន​ប្រកាស​ថា កីឡាករ​វ័យ​ក្មេង​អាល្លឺម៉ង់ បាន​ចុះ​កុងត្រា​ថ្មី ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៣៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី