ត្រៀមៗ ស្អែកនេះថ្ងៃកំណើត Pi Pay មាន​បញ្ចុះតម្លៃពិសេស

  • 2018-03-13 15:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​ថ្ងៃ​ពុធ​នេះ​មិនមែនជា​ថ្ងៃ​ឈប់​សម្រាក​របស់​កម្ពុជា​ក្តី ប៉ុន្តែ​ជា​ថ្ងៃ​ដ៏​ពិសេស ដែល​ត្រូវបាន​ប្រារ​ព្ធ​ទូទាំង​ពិភព​លោក​ដោយ​គណិត​វិទូ​។ ហើយស្អែក​នេះ ត្រូវបាន​គេ​ហៅថា​ថ្ងៃ ផា​យ ដេ (Pi Day) ដែល​សម្ដៅលើ​លេខ ៣,១៤ (​ប្រៀបដូចថ្ងៃ​ទី ១៤ ខែ​មីនា​) ដែល​ជា​លេខ​ប្រើប្រាស់​សម្រាប់​គណនា ក្រឡា​ផ្ទៃរ​ង្វ​ង់​តាមរយៈ​កាំ​របស់រ​ង្វ​ង់​។​

តួយ៉ាងស្អែកនេះក្រុមហ៊ុន ផា​យ ផេ (Pi Pay) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ការ​ចំណាយ​ដោយមិន​ប្រើ​ក្រដាសប្រាក់ នឹងអបអរ​ខួប​កំណើត​ខ្លួន​ផងដែរ។

កាលពី ៣ ឆ្នាំមុនថ្ងៃ ១៤មីនា ជា​ថ្ងៃ​ដែល​ស្ថាបនិក​ក្រុមហ៊ុន​ផាយ ផេ បាន​ព្រម​ព្រៀង​គ្នា​ចាប់ផ្ដើម​អនុវត្ត​គំ​និ​ត​ច្នៃប្រឌិត​របស់​ខ្លួន​ឲ្យ​ចេញ​ជា​អាជីវកម្ម​មួយ ដើម្បី​សម្រេចបាន​នូ​វ​ក្តី​សុបិន្ត​របស់ខ្លួន​ក្នុង​ការនាំមក​នូ​វ​ភាពងាយស្រួល និង​សុវត្ថិភាព ដល់​ប្រជា​ជន​គ្រប់​រូប​តាម​ដែល​អាច​ធ្វើបាន តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី (app) ឈ្មោះថា ផាយ ផេ ​ទូទាត់​ការ​ចំណាយ​ដោយមិន​ប្រើ​ក្រដាសប្រាក់ ដែល​ទំនើប​បំ​ផុត​។​

ដើម្បី​អបអរ​ថ្ងៃ​ដ៏​ពិសេស​នេះ ផា​យ ផេ ផ្ដល់​នូ​វ​ការ​ប​ញ្ចុះ​តម្លៃបន្ថែម ៣១.៤%​ទៀត ប្រសិនបើ​អ្នកប្រើប្រាស់​កម្មវិធី ផា​យ ផេ ដើម្បី​ទូទាត់​ការ​ចំណាយ​នៅតា​មហាង​មួយ​ចំ​នួន​ក្នុង​ផ្សារ​ទំ​នើ​ប​អ៊ី​អន ដែល​ការផ្ដល់ជូន​នេះ​មាន​តែ​មួយថ្ងៃ​ប៉ុ​ណ្ណោះ​។

ការ​គណនា​ផ្ទៃក្រឡារ​ង្វ​ង់ ដោយ​ប្រើ ផា​យ (Pi ឬ π) ប្រហែលជា​ពិបាក ប៉ុន្តែ​ការ​គណនា​ការ​ប​ញ្ចុះ​តម្លៃដោយ​ប្រើ​កម្មវិធី ផា​យ ផេ នៅ​ថ្ងៃទី ១៤ខែ ៣ (៣.១៤) គឺជា​រឿង​ងាយ​។ មិន​ថា​អ្នក​កំពុង​ទទួល​ទានអាហា​រ​នៅតាម​ភោជនីយដ្ឋាន​ល្អៗ ឬ​ដើរ​ទិញ​ទំនិ​ញ​តាម​ហាង​ទំ​និ​ញ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃបន្ថែម ៣១.៤% ពិតជា​ជួយ​បាន​ច្រើន​។​

សូម​ស្វែង​រក​ស្លាក​សញ្ញា ផា​យ ផេ ដែល​មាន​នៅ​ខាងក្រៅ​ហាង​ពាណិជ្ជករ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​ ផា​យ ផេ ក៏​កំពុង​អបអរ​ខួប​កំ​ណើ​ត​របស់ខ្លួន តាម​រយៈ​ការដាក់ចេញ​នូ​វ​កម្មវិធី Pi Pay Lite ជា​គណនី​ឌីជីថល​ថ្មី ដែល​ផ្ដល់​ភាព ងាយស្រួល​ខ្លាំង​ក្នុង​ការបង្កើត បន្ទាប់ពី​អ្នក​ទាញ​យក កម្មវិធី​នេះ​រួច និង​បញ្ចូល​ទឹកប្រាក់​ចាប់ពី ១ ដុល្លារ​ឡើងទៅ​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម