ចំណងដៃបទ​ចុងក្រោយ​មុនលាអ្នកគាំទ្រ​ចូល​ទាហានរបស់ BIGBANG ចេញ​ជាផ្លូវការហើយ

  • 2018-03-14 01:30:35
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជា​ចំណង​ដៃ​មុន​លា​អ្នក​គាំទ្រ​ទាំង​អស់​ ចូល​បម្រើ​ក្នុង​ជួរ​ទ័ព BIGBANG បាន​ត្រៀម​បទ​ចម្រៀង​ជា​ពិសេស​មួយ​បទមាន​ចំណង​ជើង​ថា​ "Flower Road”។

បទ​នេះ​ជា​បទ​ចម្រៀង​ចុង​ក្រោយ​របស់​ក្រុម​ BIGBANG បាន​ចេញ​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​មីនា ម្សិលមិញ។ ជាចំណងដៃដែល​ចូល​មក​បំពេ​អារម្មណ៍​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​ អំឡុង​ពេល​ G-Dragon, T.O.P, Taeyang និង​ Daesung ចូល​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ ក៏​ដូចជា​អវត្តមាន​សមាជិក​ម្នាក់​ទៀត​ពី​សិល្បៈ​នៅ​ឆ្នាំ​ក្រោយ​ គឺ​ Seungri។

“Flower Road” និពន្ធ​ឡើង​បង្កប់​អត្ថន័យ​ពិសេស​បំផុត​ បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​របស់​សមាជិក​ក្រុម​ទាំង ៥ ចំពោះ​អ្នក​គាំទ្រ​ខ្លួន។ ជាមួយ​គ្នា​នេះ​ វា​ក៏​ជា​កាដូ​ដែល​បង្កប់​អនុស្សាវរីយ៍​ល្អ​សម្រាប់​គ្រប់​គ្នា​ដែរ៕

សូម​រីករាយ​ស្ដាប់​ដូចខាង​ក្រោម៖


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី