YouTube ចេញ​មុខងារ​ថ្មី ការពារ​កុំ​ឲ្យ​ឈឺ​ភ្នែក​ ពេល​ប្រើ​​យប់​ឡើង​

  • 2018-03-14 01:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

កម្មវិធី​ YouTube សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បាន​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​ ដោយ​បាន​បន្ថែម​មុខងារ​ Dark Theme ដែល​​អាច​ប្រែ​ប្រួល​ផ្ទៃ​ Interface ទៅ​ជា​ពណ៌​ខ្មៅ​ ល្អ​សម្រាប់​ការ​ប្រើ​ប្រាស់​ពេល​យប់។

ដើម្បី​អាច​ប្រើ​មុខងារ​នេះ​បាន​ ត្រូវ​អាប់ដេត​កម្មវិធី​ YouTube ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។ បន្ទាប់​មក​បើក​កម្មវិធី​ឡើង​ រួច​ចូល​ទៅ​កាន់​ Settings នៃ​កម្មវិធី​ ហើយ​ដំណើរ​ការ​មុខងារ​ Dark Theme ជា​ការ​ស្រេច។

បញ្ជាក់​ថា​បច្ចុប្បន្ន​មុខងារ​នេះ​មាន​តែ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ប៉ុណ្ណោះ​ ដោយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android នឹង​បញ្ចេញ​ឆាប់ៗ​នេះ៕​​​

ចុចអាន៖


ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង