J-Hope ហក់​ឡើង​កាន់​តែ​ខ្ពស់​លើ​តារាង 'Billboard 200' ក្នុង​សប្ដាហ៍​នេះ

  • 2018-03-14 02:40:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ចំណាត់​ថ្នាក់​សមាជិក​ក្រុម BTS តារា​ចម្រៀង j-hope ឡើង​កាន់តែ​ខ្ពស់​ជាង​មុន​ នៅ​លើ​តារាង 'Billboard 200'។

កាល​ពី​សប្ដាហ៍​មុន​ តារា​ចម្រៀង​រូប​នេះ​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៦៥ លើ​តារាង​នេះ​ ជាមួយ​នឹង​អាល់ប៊ុមបទ​ចម្រៀង​ទោល​របស់​លោក 'Hope World (HIXTAPE)' ។ សម្រាប់​សប្ដាហ៍​នេះ​វិញ លោក​បាន​ឡើង​ទៅ​ដល់​លេខ ៣៨ ដែល​ជាចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​តារាចម្រៀង​ទោលរបស់ K-pop។

ជាមួយ​គ្នា​នេះ​ j-hope ក៏​បាន​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ទោល​របស់​ប្រទេស​កូរ៉េ​ដំបូង​គេ​ ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លើ​តារាង Billboard ២​សប្ដាហ៍​ជាប់​ៗ​គ្នា៕

ទស្សនា​វីដេអូ​បទ​ចម្រៀង​ក្នុងអាល់ប៊ុម 'Hope World (HIXTAPE)' របស់​តារា​ចម្រៀង j-hope ខាង​ក្រោម៖ ​

ចុចអាន៖


ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា