ស្ពានឫស្សីកោះប៉ែន នឹងបាត់សូន្យពីទឹកដីខេត្តកំពង់ចាម?

  • 2018-03-14 02:36:26
  • ចំនួនមតិ 1 | ចំនួនចែករំលែក 79

ចន្លោះមិនឃើញ

​​ស្ពានឫស្សី​កោះ​ប៉ែន​ស្ថិតក្នុង​ខេត្ត​កំពង់ចាម ​នឹង​លែង​បង្ហាញ​ខ្លួន​ទៀត​ហើយ​ បន្ទាប់ពី​ត្រូវជំនួស​ដោយ​ស្ពាន​តុង​ថ្មី​ ​ក្រោម​ការ​សម្ពោធ​របស់​​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​។

​ស្ពាន​បេតុង​ថ្មីឈ្មោះថា ​ស្ពានកោះ​ប៉ែន​ ​មាន​បណ្តោយ​ប្រវែង​ ៧៧៩ម៉ែត្រ​ ទទឹង ៩,២ម៉ែត្រ ​និង​កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ ចាប់​ផ្តើម​សាងសង់​​ក្នុងឆ្នាំ​២០១៣ ដោយ​កម្លាំង​វិស្វកម្ម នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ការពារ​ជាតិ ដោយ​ចំណាយ​ថវិកា​ប្រមាណ ១៣លាន​ដុល្លារ។

ស្ពាន​នេះ​​គឺ​ឆ្លងកាត់​​ឆ្លង​កាត់​ទន្លេមេគង្គ ពីភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​កំពង់​ត្រុំ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រាជ​រដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ជា​បណ្តោះ​អាសន្ន អស់​រយៈកាល​ជាង ១០​ខែ​កន្លង​ទៅ​ហើយ។

គួររំលឹកថា  ជា​រៀងរាល់ឆ្នាំ​ ស្ពាន​ដែល​​សង់​ពី​ដើម​​ប្ញស្សី​ប្រវែង​សរុប​ចំនួន​៥០០​ម៉ែត្រ​ និង​ទំហំ​ទទឹង​ស្ពាន​១,៥០​ម៉ែត្រ​ ត្រូវ​បាន​​ប្រជាពលរដ្ឋ​​ចាត់ទុកជា​និមិត្តរូប​ប្រចាំ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ស្ថិតក្នុងខេត្តកំពង់ចាម ដែល​សាងសង់​ក្នុង​រង្វង់​ខែ​វិច្ឆិកា និង​ចំណាយ​ពេល​សង់​ប្រហែល​ជាង​មួយ​សប្តាហ៍​៕​

អត្ថបទ៖ ស៊ិន សាវ៉េត