ចាំ​អង្កាល់! បុក​ល្ហុង​ខ្ទើយ​ល្បី​ពី​ថៃ Free ម្ហូប​ពិសេស ១មុខ ឱកាស​បើក​​សាខា​ទី២

  • 2018-03-14 03:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 99

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ទៅ​លេង​ថៃ​ច្បាស់​ជា​ធ្លាប់​ឮ និង​ស្គាល់​ពី​ភាព​ល្បី​ល្បាញ​របស់​បុក​ល្ហុង តាំក្រះធើយ របស់​ថៃ​ភាគ​ឦសាន​​ ដែល​មាន​ដល់​ទៅ ១២​ប្រភេទ​ខុសៗ​គ្នា បុក​ផ្ទាល់​ដោយ​បុរស​ភេទ​ទី៣។​

ហាង​ដ៏​ល្បី​នេះ​បាន​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ហើយ​​នឹង​បើក​សាខា​ទី២ ថ្មី​នៅ​តំបន់ Eden Garden (បឹង​កក់) ដោយ​ផ្ដល់​ជូន​ប្រូម៉ូសិន​ គឺ ​Free ម្ហូប​ពិសេស​១ចាន ចាប់​ពី​ថ្ងៃ​បើក​ដំបូង​ទី ១៦ ដល់​ ២២​​ មីនា​។

អ្នក​គ្រប់​គ្រង​ហាង តាំក្រះធើយ បាន​និយាយ​ថា៖ " ហាង​ថ្មី​នេះ​ធំជាង​មុន បរិយាកាស​​ស្រស់​ស្រាយ​ប្លែក​​ព្រោះ​យើង​តុប​តែង​ជា​មួយ​ស្មៅ​បៃ​តង​ព័ទ្ធ​ជុំវិញ​ហាង​តែ​ម្ដង។ Soft Opening សាខា​ថ្មី​នេះ គឺនៅថ្ងៃទី១៦ អ្នក​មក​ញ៉ាំ​ក្នុង​អំឡុង​ពេល​បើក ៧ថ្ងៃ​ដំបូង យើង​នឹង​ថែម​ម្ហូប​ឆ្ងាញ់ ១មុខជូន Freeដោយ​គាត់​គ្រាន់​តែ​ថត​រូប​ខ្លួន​គាត់​ក៏​បាន ម្ហូប​ក៏​បាន រួច​បង្ហោះ​លើ​ហ្វេសប៊ុក ហើយ Check-In ជាមួយ Hastag #TumkratoeiEden"។

ហាង​លក់​បុក​ល្ហុង​ឆ្ងាញ់ និង​ម្ហូប​ថៃ​ជា​ច្រើន​ប្រភេទ​ប្លែក​គេ​នេះ បាន​យក Franchise មក​ពី​ថៃ ដោយ​យក​ទាំង​គ្រឿង​ផ្សំ​ពិសេសៗ រស​ជាតិ​ដើម បរិយាកាស​រៀបចំ​ហាង ពិសេស​គឺ​ចុងភៅ​ភេទ​ទី៣ មក​​ជាមួយ​ផង។

អ្នក​គ្រប់​គ្រង​ហាង​ខាង​លើ បាន​បន្ថែម​ថា៖ "មូល​ហេតុ​ដាក់​ឈ្មោះ​ហាង​បុក​ល្ហុង​ខ្ទើយ (បក​ប្រែ​ជា​ភាសាខ្មែរ) ដោយ​សារ​អ្នក​ភេទ​ទី៣​ រង​ការ​រើស​អើងខ្លាំង​ និងមិន​សូវ​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ការងារ ពិសេស​សម្រាប់​អ្នក​មិន​បាន​រៀន​ខ្ពស់ៗ។ ដូច្នេះ​យើង​សូម​លើកទឹកចិត្ត​​ភេទ​ទី៣​ទាំង​អស់​​ឲ្យ​ដាក់​ពាក្យ​មក​ធ្វើ​ការ​នៅ​ហាង​យើង"។

តោះ! ប្រញាប់​ឡើង ទៅ​ភ្លក់​បុក​ល្ហុង​ឆ្ងាញ់​ ទាន់​នៅ​មាន​ប្រូម៉ូសិន នៅ​សាខា​ទី២ តែមួយគត់។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Tumkratoei Cambodia – ម្ហូប​ថៃ​​ឥសាន្ត


អត្ថបទ៖ វិទូ