តាម​ស្ថិតិ Man Utd បើក​​ឲ្យ ​Sevilla ស៊ុត​ច្រើន​ជើង​សឹង​មិន​ជឿ​នៅ Old Trafford 

  • 2018-03-14 03:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​លោក Jose Mourinho មាន​វាសនា​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ នៅ Champions League រដូវ​កាល​នេះ ក្រោយ​ចាញ់ Sevilla ទាំង​ពីរ​ជើង ២-១។ បរាជ័យ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តិច​នាក់​ទេ ឈឺ​ចិត្ត ត្បិត​សង្ឃឹម​អាច​ឈាន​ចូល​វគ្គ​បន្ត ព្រោះ​លេង​ក្នុង​ដី​ខ្លួន​ឯង។ ខាង​ក្រោម​​​ជា​ស្ថិតិ​មួយ​ចំនួន​នេះ​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ៖

  • Man Utd ឡើង​មក​លេង Champions League ៣​លើក​ចុងក្រោយ​ ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​២​ដង

  • នេះ​​គឺ​ជា​ការ​ធ្លាក់​របស់​ក្លឹប​នៅ  Premier League ក្រោម​ស្នាដៃ​ក្លឹប​មក​ពី La Liga លើក​ដំបូង​ក្នុង UCL រដូវ​កាល​នេះ​

  • Sevilla គឺ​ក្លឹប​ទី​៣ ដែល​រក​បាន​២​គ្រាប់ ឬ​លើស​នឹង នៅ Old Trafford ជាមួយ​បិសាច​ក្រហម ក្រោម​ការ​ដឹក​នាំ​របស់ Mourinho (ក្លឹប​២​ទៀត​​ធ្លាប់​ធ្វើ​បាន​ដូច​នេះ​មាន Man City និងBurnley)

  • Sevilla ព្យាយាម​ទាត់​​​បាន​ដល់​២១​ជើង​ក្នុង​ការ​ប្រកួត​នេះ។ វា​​ជា​ការ​ទាត់​ច្រើន​បំផុត​ ដែល Unite បើក​ឲ្យ​គូ​ប្រជែង​ទាត់​នៅ Old Trafford បន្ទាប់​ពី​ Real Madrid ធ្លាប់​ព្យាយាម​ដល់​២២​ជើង កាល​ពី​ឆ្នាំ​២០១៣ នៅ UCL នេះ​ដូច​គ្នា។

  • Romelu Lukaku រក​បាន​៥​គ្រាប់​ ក្លាយ​ជា​កីឡាករ Man Utd ទាត់​ចូល​ទី​ច្រើន​ជាង​គេ​នៅ UCL រដូវ​កាល​នេះ

  • ២គ្រាប់​យប់​មិញ ជា​ការ​ភ្លាត់​របស់ David de Gea ឲ្យ​គេ​ទាត់​ចូល​ទី​ច្រើន​បំផុត​ ក្នុង​​រដូវ​កាល​នេះ។ កន្លង​ទៅ​​ទាត់​ច្រើន​បំផុត​ត្រឹម​១​គ្រាប់។

  • គ្រាប់​បាល់​របស់ Wissam Ben Yedder កីឡាករ​ Sevilla គឺ​គ្រាប់​លឿន​បំផុត ដែល​រក​បាន​ពី​កីឡាករ​បម្រុង ក្នុង​ UCL រដូវ​កាល​នេះ ពោល​ចំណាយ​ត្រឹម​៨៧​វិនាទី​ប៉ុណ្ណោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ