ខ្លាច​ខ្លាំង​ពេក​ លី ឌីណា ​ទៅ​រក​គ្រូ​ទាយ​​ដើម្បី​ទប់​ស្កាត់​បារមី​ចូល​សណ្ឋិត​​(វីដេអូ)

  • 2018-03-14 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារមី​​ចូល​សណ្ឋិត​ញឹក​ញាប់​ពេក​ធ្វើ​ឲ្យ​ស្រី​​ស្អាត លី ឌីណា ខ្លាច​រអា​ទ្រាំ​លែង​បាន​ដល់​ថ្នាក់​ទៅ​រក​គ្រូ​ទាយ​​​​ដើម្បី​ឲ្យ​ទស្សន៍ទាយ​​រក​មូល​ហេតុ​​ពិត​​ នៃ​​បារមី​ចូល​សណ្ឋិត​​ម្ដង​ហើយ​ម្ដង​ទៀត​​មក​​លើ​រូប​ខ្លួន​។

លី ឌីណា បាន​និយាយ​ថា ​ចាប់​តាំង​ពី​មាន​រឿង​រ៉ាវ​បារមី​ចូល​សណ្ឋិត​​​​ ជា​ច្រើន​លើក​ច្រើន​សារ​មក​​នេះ​ ខ្លួន​ មិន​ហ៊ាន​ទៅ​បន់​ស្រន់​​​ ឬ ​ទៅ​តំបន់​ពូកែ​ស័ក្ដិសិទ្ធិ​ណាមួយ​ចំ​នឹង​​ថ្ងៃ​សីល​​នោះ​ ​ព្រោះ​ខ្លាច​បារមី​មក​ចូល​សណ្ឋិត​ទៀត​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ នាង សម្រេច​​ចិត្ត​ទៅ​រក​គ្រូ​ទាយ​​​តាម​ការ​ណែនាំ​​របស់​ពុក​ម៉ែ​បង​ប្អូន​ និង​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន​តែ​ម្ដង​ទៅ​​។

មក​​ដល់​ផ្ទះ​គ្រូ​​ទាយ​ភ្លាម​​លោក​គ្រូ​​​បាន​ទស្សន៍ទាយ​ថា បើ​មិន​ចង់​​ឲ្យ​បារមី​ចូល​សណ្ឋិត​​​តទៅ​ទៀត ​នាង ត្រូវ​ទៅ​ទិញ​​ឈុត​សំលៀក​បំពាក់​​អប្សរា​មួយ​ឈុត ​ថ្វាយ​ជូន​បារមី​​ហើយ​អំឡុង​ពេល​​នេះ​​ខ្លួន​កំពុង​តែ​រៀប​ចំ​ទិញ​​​ដាក់​ថ្វាយ​ជូន​ហើយ​។

លី ឌីណា បន្ត​ថា​៖​"​ ​ដោយ​សារ​តែ​​ខ្លាច​ខ្លាំង​ហ្នឹង​ហើយ​បង​ទើប​ខ្ញុំ​​ទៅ​រក​គ្រូ​ខ្មែរ​ឲ្យ​ធ្វើ​ខ្សែ​ចង្កេះ​ពាក់​ ​ដាក់​ព្រះ​ជាប់​តាម​ខ្លួន​ និង​ឲ្យ​​គ្រូ​​ទស្សន៍ទាយ​​ឲ្យ ​​ព្រោះ​​​មិន​ចង់​ខ្មាស​គេ​​ទេ​បង​អើយ​ នៅ​សុខ​ៗ​​ខ្ញុំ​បែរ​ជា​​ចេញ​ក្បាច់​រាំ​មក​​​ទទឹង​ទិស​បែប​ហ្នឹង​អី​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​"។

វីដេអូ​ លី ឌីណា ត្រូវ​បារមី​ចូល​សណ្ឋិត​ក្នុង​ពេល​ក្រុង​ពាលី​រឿង​ "​ប្រអប់​សំបុត្រ​ចោល​ទុក្ខ​" កាល​ពី​ឆ្នាំ​២០១៧​

​​​​​ ​​​​

​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន