ថ្មី! ប៊ុត សីហា ព្យាយាម​លាង​ខ្លួន​ពី​អាស្រូវ​គ្រឿង​ញៀន ជា​លើក​ទី​២

  • 2018-03-14 04:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​ផ្ទុះ​រឿង​អាស្រូវ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ទាំង​ដើម​ឆ្នាំ ប៊ុត សីហា បាន​ព្យាយាម​ចេញ​មុខ​មន្ទិល​ជា​ថ្មី​ជុំវិញ​ករណី​នេះ។​

​កាល​ពី​ល្ងាច​​​ថ្ងៃ​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ​ប៊ុត សីហា ត្រូវ​បាន​​​ប៉ូលិស​ចាប់​ខ្លួន​តារា ពី​​បទ​ប្រើ​ប្រាស់​​ថ្នាំ​ញៀន ហើយ​ក៏​ដោះ​លែង​វិញ​ក្រោយ​សួរ​នាំ​ចម្លើយ និង​​គ្រួសារ​មក​ធានា​ខ្លួន។ ក្រោយ​ពី​នោះ​តារា​ប្រុស​ដដែល​បាន​ចេញ​មុខ​​បរិយាយ​​​​តាម​រយៈ​វីដេអូ​ Live ​ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ​ថា លោក​គ្រាន់​តែ​គេ​គិញ​សម្ងាត់​ ដែល​ប៉ូលិស​ដាក់​ឲ្យ​ស៊ើប​អង្កេត​តែ​ប៉ុណ្ណោះ មិន​មែន​អ្នក​ជា​ប្រព្រឹត្ត​ប​ទល្មើស​ឡើយ។

ការ​បក​ស្រាយ​ជា​លើក​ដំបូង​ទាំង​រូប​រាង​ស្រមេមស្រមាម​នោះ​ហាក់​មិន​ទទួល​បាន​ផល​វិជ្ជមាន ត្បិត​មហាជន​មួយ​ចំនួន​​​ធំ​មិន​ទាន់​អស់​​ក្ដី​សង្ស័យ​ ទើប​​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មីនា នេះ ប៊ុត សីហា​ បាន​បង្ហោះ​លទ្ធផល​ធ្វើ​តេស្ត​ពិនិត្យ​ទឹក​នោម​។ ក្រដាស​លទ្ធផល​ បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា​ទឹក​នោម​របស់​លោក​មិន​មាន​​​ផ្ទុក​សារជាតិ​ញៀន​ឡើយ​។ ការ​ពិសោធន៍​នោះ​​បាន​ធ្វើ​ឡើង​​នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ ពោល​គឺ​​ជាង​៣​សប្ដាហ៍ ក្រោយ​រឿង​អាស្រូវ​​ផ្ទុះ​ឡើង៕

អត្ថបទ៖ សុខណា