FIFA ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ កីឡា​ការិនី​ខ្មែរ​៤​រូប ​ទៅ​មើល​ World Cup ​នៅ​រុស្ស៊ី

  • 2018-03-14 04:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

កីឡាករ កីឡា​ការិនី​បាល់ទាត់​ខ្មែរ​៤​រូប នឹង​មាន​ឱកាស​បាន​ទៅ​ទស្សនា​ការ​ប្រកួត World Cup ​នៅ​ប្រទេស​រុស្ស៊ី​នា​ពេល​ខាង​មុខ​នេះ តាម​គម្រោង FIFA For Hope ។

កញ្ញា ជួប​ ​វិច្ឆិកា

បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា ជួប​ ​វិច្ឆិកា ​ប្រធាន​អង្គរ​ការ​​ផ្កាយ​សមុទ្រ​បាន​បញ្ជាក់​ថា​៤​នាក់​ខាង​លើ​មាន កីឡា​ការិនី​ទាំង​ពីរ​នាក់​ឈ្មោះ​ថា វៃ ស្រីតូច ​និង​ ចាន់ ជាតិនីតា។ ដោយ​ឡែក​២​នាក់​ទៀត​ជា​បុរស​ឈ្មោះ​ថា រឿន រ៉ាវី និង គឹម ផលរ៉ាស៊ីន។ កីឡាករ កីឡា​ការិនី​ទាំង​៤​នាក់​នេះ កំពុង​បម្រើ​ការងារ​នៅ​អង្គការ​ផ្កាយ​សមុទ្រ។ ខណៈ​ដែល​ឱកាស​ដែល​បាន​ទៅ​មើល​ការ​ប្រកួត World Cup ​នេះ ​គឺ​ខាង FIFA ​ផ្ទាល់​ជា​អ្នក​ផ្ដល់​ឱ្យ​ខាង​អង្គការ​ដើម្បី​ជ្រើសរើស​យក​ទៅ។

វៃ ស្រីតូច
ចាន់ ជាតិនីតា

ដោយ​ឡែក​សម្រាប់ វៃ ស្រីតូច ​តំណាងអ្នក​ទាំង​៤​ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ទៅ​មើល​ World Cup ​នេះ​ថា​វា​ជា​ឱកាស​កម្រ​មាន​ណាស់​ក្នុង​ជីវិត។ ត្បិត​អី​ការ​បាន​ទៅ​នោះ ​នឹង​ផ្ដល់​ជា​មេរៀន​ច្រើន​សម្រាប់​នាង ​ដើម្បី​យក​មក​បង្ហាញ​ដល់​ក្មេង​ៗ​នៅ​កម្ពុជា​វិញ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​ថា​កីឡា​ការិនី ​ក៏​មាន​សមត្ថភាព ​និង​ឱកាស​ស្មើ​គ្នា​ជាមួយ​កីឡាករ​ផង​ដែរ៕


អត្ថបទ៖ មុន្នីរម្យ