“Fantastic Beasts: The Crimes of Grindelwald” បញ្ចេញ​ Trailer ជា​ផ្លូវ​ការ

  • 2018-03-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លីប​វីដេអូ​ Trailer សម្រាប់​ភាពយន្ត Fantastic Beasts វគ្គ​ថ្មី​បាន​បញ្ចេញ​ជា​ផ្លូវ​ការ​ កាល​ពី​យប់​មិញ​នេះ ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នក​តាម​ដាន​សែស្រឡាយ​រឿង​នេះ។

សាច់​រឿង​នៃ​វគ្គ​ថ្មី​នេះ​គឺ បន្ត​ពី​ការ​ផ្សងព្រេង​របស់​តួអង្គ Newt Scamader សម្ដែង​ដោយ​ Eddie Redmayne ជា​អ្នក​ជំនាញ​ខាង​សួន​សត្វ​វេទមន្ត​ ដែល​ជា​សែស្រឡាយ​រឿង​ថ្មី​មួយ​ពី Harry Potter។

ភាពយន្ត​នេះ​ដឹក​នាំ​សម្ដែង​ដោយ​លោក Daivd Yates ដោយ​មាន​តួអង្គ​ថ្មី​សម្ដែង​ដោយ​លោក Jude Law ដើរ​តួ​ជា​ Albus Dumbledore កាល​ពី​នៅ​ក្មេង ដោយ​ប្រឆាំង​ជាមួយ​ធ្មប់​មាន​ចិត្ត​អាក្រក់​ឈ្មោះ Gellert Grindelwald សម្ដែង​ដោយ​លោក Johnny Depp។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

វីដេអូ​ Trailer៖

អាន​អត្ថបទ៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម