ពាន​រង្វាន់​សាកល​វិទ្យាល័យវេស្ទើន​ រួម​ចំណែក​ផ្សព្វផ្សាយ​បាល់ទះ​កម្ពុជា​

  • 2018-03-14 07:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទះ​សាកល​វិទ្យាល័យ​វេស្ទើន​លើក​ទី៩ ​បន្ត​ដំណើរ​ចូលរួម​ជួយ​ពង្រីក​ និង​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​ឲ្យ​ទូលំទូលាយ​បន្ថែម​ទៀត ​ព្រោះ​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​ការ​គាំទ្រ​ពី​មហាជន​នោះ​ទេ។​

រូបភាព​អគ្គនាយកដ្ឋាន​កីឡា

លោក ម៉ុក ​កុម្ភៈ​ ប្រធាន​សេវា​និស្សិត​ និង​ទីផ្សារ​នៃ​សាកល​វិទ្យាល័យ​វេស្ទើន​ បាន​ឲ្យ​ដឹង​ថា​ សាកល​វិទ្យាល័យ​តែងតែ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ ដូច​ជា​បាល់ទាត់​ បាល់ទះ​ និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត។​ ជាក់​ស្ដែង​ក៏​មាន​ក្រុម​កីឡា​ផ្ទាល់​ខ្លួន​របស់​សាកល​វិទ្យាល័យ​ទៀត​ផង។​

ការប្រកួត​បើក​ឆាក​ម្សិលមិញ​

ការ​បន្ត​ធ្វើ​ពាន​រង្វាន់​សាកល​វិទ្យាល័យ​វេស្ទើន​លើក​ទី៩​នេះ​ គឺ​គោលបំណង​ចង់​ជួយ​គាស់​កកាយ​វិស័យ​កីឡា​បាល់ទះ​ ​ឲ្យ​មាន​គាំទ្រ​ឡើង​វិញ​ពី​មហាជន​ទូទៅ​ ឲ្យ​ងាក​មក​ទស្សនា​ជួយ​ជំរុញ​ឲ្យ​មាន​ការរីកចម្រើន​ថែម​ទៀត។​ ពាន​រង្វាន់​នេះ​ដែរ​ ក៏​ជា​ការ​បណ្ដុះ​សមត្ថភាព​កីឡាករ​កម្រិត​វិទ្យាល័យ​ឲ្យ​ខំប្រឹង​ និង​ជា​ការ​បង្កើន​ធនធាន​សម្រាប់​ងាយ​ស្រួល​ដល់​ក្លឹប​អាជីព​ធំៗ​នៅ​កម្ពុជា​ រួម​និង​ជម្រើស​ជាតិ​ងាយ​ចម្រាញ​យក។​

ការប្រកួត​បើក​ឆាក​ម្សិលមិញ​

ពាន​រង្វាន់​សាកល​វិទ្យាល័យ​វេស្ទើន​ មាន​២៣​វិទ្យាល័យ​ចូលរួម​ ដែល​ចែក​ជា​៤ពូល​ ហើយ​ត្រូវ​ធ្វើ​ការ​ប្រកួត​រហូត​ដល់​ដើម​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ទើប​បញ្ចប់។​ ម្ចាស់​ពាន​លេខ១​ បាន​ប្រាក់​រង្វាន់​ ១០​លាន​រៀល​ លេខ២​ ប្រាក់​រង្វាន់​ ៦លាន​រៀល​ លេខ៣​ ប្រាក់​រង្វាន់​ ៤លាន​រៀល​ និង​លេខ៤​ ប្រាក់​រង្វាន់​ ៣លាន​រៀល​ ហើយ​គ្រប់​ម្ចាស់​ជយលាភី​ទាំង​អស់​បាន​អាហារូបករណ៍​ ៥០% ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​