យុវតារា ៣រូបកំពុង​រះ​ត្រចះត្រចង់លើវិថីសិល្បៈ ទាក់ចិត្តនារីៗឲ្យបាក់ស្រឹប

  • 2018-03-14 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ចុង​ក្រោយ​នេះ​ មាន​តារា​ប្រុស​ក្មេង​ៗ​ជា​ច្រើន​ចាប់​ផ្ដើម​ បណ្ដែត​ខ្លួន​ជា​បន្ត​បន្ទាប់​លើ​វិថី​សិល្បៈ​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ មាន​តែ​ប្រុស​សង្ហា​ ៣​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន។

ជាមួយ​គ្នា​នោះ​ កាល​ពី​ពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំ​របស់​ប៉ុស្តិ៍លេខ​៣ថៃ​ កាល​ពី​ពេល​ថ្មីៗ​ តារា​វ័យ​ក្មេង​ ៣​រូប​ដូចជា​ Ryu Vachirawich, Yorch Yongsin និង​ Peak Kongtub។

១. Ryu Vachirawich

មហាជន​ជា​ច្រើន​ បាន​នាំ​គ្នា​ចែក​ចាយ​រូបភាព​បន្ត​បន្ទាប់​របស់​តារា​ប្រុស​រូប​នេះ​លើ​ Instagram ក្រោយ​ពី​ឃើញ​ពី​ភាព​ស្រស់​សង្ហា​របស់​ Ryu ក្នុង​កម្មវិធី​អបអរ​ខួប​លើក​ទី​ ៤៨​ឆ្នាំ របស់​ប៉ុស្តិ៍លេខ​៣។

២. Yorch Yongsin

កំលោះ​រូបនេះ​ មាន​ភាព​ល្បីល្បាញ​ខ្លាំង​ អំឡុង​ពេល​សម្ដែង​ជា​តួ​កូន​របស់ Nune Woranuch ក្នុង​រឿង​ "ជីវិតនាងឡាំយ៉ង"។ ឈាន​ចូល​ឆ្នាំ​ថ្មី​ Yorch មាន​អាយុ​ ១៥​ឆ្នាំ​ហើយ។

រូបរាង​ និង​មុខមាត់​របស់​យុវជន​រូបនេះ​ ត្រូវ​អ្នក​គាំទ្រ​ កត់​សម្គាល់​ដូចៗ​គ្នា​ ថា​ស្រដៀង​នឹង​ Sehun តារា​ចម្រៀង​ក្រុម EXO។

៣. Peak Kongtub

អ្នក​គ្រប់​គ្នា​កោតសរសើរ​ខ្លាំង​លើ​រូបរាង មុខមាត់​ ព្រម​ទាំង​សមត្ថភាព​រាំ​របស់​ Peak។ យុវតារា​រូប​នេះ​ គឺ​ជា​ពន្លក​ថ្មី​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ​ និង​កំពុង​អង្រួន​បេះ​ដូច​នារីៗ​ជា​ច្រើន​តាម​រយៈ​ភាព​សង្ហា​របស់​លោក៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម