Neuer នៅ​តែ​​មិន​ទាន់​ច្បាស់​ថ្ងៃ​អាច​​ចូល​ហ្វឹកហាត់​វិញ​

  • 2018-03-14 06:53:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

ចម្ងល់​បាន​កើត​ឡើង​ជុំវិញ​ការ​វិល​ទៅ​រក​ទី​លាន​វិញ​របស់​​ Manuel Neuer បន្ទាប់​ពី​រូប​គេ​នៅ​មិន​ទាន់​ហ្វឹកហាត់​បាន​នៅ​ឡើយ​មក​ទល់​នឹង​ពេល​នេះ។

Neuer

អ្នក​ចាំ​ទី​​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់​បាន​របួស​បាក់​ឆ្អឹង​ជា​លើក​ទី​៣​ក្នុង​អាជីព​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ តែ​បាន​វះកាត់​ដោយ​ជោគជ័យ​ និង​រំពឹង​អាច​លេង​បាន​វិញ​នៅ​ខែ​មករា​ តែ​យ៉ាង​ណា​ក៏​ដោយ​បច្ចុប្បន្ន​កុំ​ថា​ឡើយ​លេង​ សូម្បី​ហ្វឹកហាត់​ពេញ​លេញ​ក៏​ Neuer មិន​ទាន់​អាច​ធ្វើ​បាន​ផង។​

ក្រោយ​អវត្តមាន​១៧៨​ថ្ងៃ​ អ្នក​ចាត់​ការ​ Jupp Heynckes របស់​ Bayern ចេញ​មក​អះអាង​ជា​ថ្មី​ថា​ អាច​អំឡុង​ខែ​មេសា​ Neuer នឹង​វិល​មក​ហ្វឹកហាត់​វិញ​។ បុរស​វ័យ​៧២​ឆ្នាំ​ដដែល​បន្ត​ថា​ កូន​ក្រុម​របស់​លោក​ត្រូវ​ការ​ពេល​បន្តិច​ តែ​មិន​ទាន់​ដឹង​ថ្ងៃ​ណា​​ប្រាកដ​ដើម្បី​អាច​ពាក់​អាវ​ Bayern សារ​ជា​ថ្មី​ និង​លេង​ឲ្យ​ជម្រើស​ជាតិ​សម្រាប់​ World Cup៕


ប្រភព៖ Marca   ប្រែសម្រួល៖ វីរ័ត្ន