បង្ហាញមុខតារាស្រីពីររូប ធ្លាប់ជាមិត្តស្រីរបស់ Heung-Min Son
- 2018-03-14 08:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខតារាស្រីពីររូប ធ្លាប់ជាមិត្តស្រីរបស់ Heung-Min Son
ចន្លោះមិនឃើញ
Heung-Min Son បច្ចុប្បន្នកំពុងឡើងជើងខ្លាំងក្នុងក្រុម Tottenham Hotspur ប្រកួតចុងក្រោយក្នុង Premier League ជាមួយក្រុម Bourermouth រូបគេរកបាន២គ្រាប់ម្នាក់ឯង ក្នុងចំណោមជ័យជម្នះ៤គ្រាប់។
ក្រៅពីខ្លាំងលើវាលស្មៅ កីឡាករវ័យ២៥ឆ្នាំក៏មានសម្រស់មិនចាញ់តារាប្រុសៗកូរ៉េប៉ុន្មានទេ និងបានធ្វើឲ្យនារីអាស៊ីមួយបាក់ចិត្តមិនស្ទើរ។ និយាយពីរឿងស្នេហា Son ក៏ធ្លាប់មានចំណងស្នេហ៍ជាមួយតារាស្រីកូរ៉េល្បី២រូបដែរក្នុងនោះមាន Bang Min-Ah និង Yoo So Young។
Son Heung Min និង Bang Min-Ah ដែលជាសមាជិកក្រុមចម្រៀង Girl's Day បានទាក់ទងគ្នាកាលពីខែ កក្កដា ឆ្នាំ២០១៤។ ក្នុងចំណងស្នេហ៍រវាងអ្នកទាំងពីរពិតជាមានផលវិបាក ព្រោះ Min-Ah មានភារកិច្ចច្រើនជាមួយ Girl's Day ក្នុងប្រទេស ខណៈ Son ត្រូវប្រកបអាជីពបាល់ទាត់នៅប្រទេសអាល្លឺម៉ង់ជាមួយក្រុម Hamburger។ ដោយសារស្នេហ៍ឆ្លងទ្វីបពិបាកជួបមុខបែបនេះហើយ បានធ្វើឲ្យចំណងស្នេហ៍អ្នកទាំងពីប្រេះឆា ក្រោយស្រឡាញ់គ្នាបានប៉ុន្មានខែ។
នៅឆ្នាំ២០១៥ Son Heung Min បានបង្កាត់ភ្លើងស្នេហ៍ជាមួយតារាស្រីម្នាក់ឈ្មោះថា Yoo So Young ជាអតីតសមាជិកក្រុមចម្រៀង After School។ គ្រានោះអ្នកទាំងពីរមានអាយុខុសគ្នាដល់៦ឆ្នាំ ពោលខាងប្រុស២៣ឆ្នាំ ខាងស្រី២៩ឆ្នាំ។ រូបភាពលួចជួបគ្នារវាងអ្នកទាំង ត្រូវគេថតបានជាច្រើនស្លឹក និងយកទៅចុះផ្សាយព្រោងព្រាត។ នៅដើមឆ្នាំ២០១៦ អ្នកទាំងពីរធ្លាប់លេចពាក្យចចាមអារ៉ាមថា បែកគ្នា ប៉ុន្តែខាងផលិតកម្មរបស់ Yoo So Young បានចេញមកបដិសេធ។ រហូតមកដល់ពេលនេះព័ត៌មានរបស់ពួកហាក់ស្ងប់ស្ងាត់ មិនដឹងថានៅបន្តស្នេហា ឬបញ្ចប់ទៅហើយ៕