ក្រោយ​ហេតុ​ការណ៍​ស្ដោះ​ទឹក​មាត់​ថ្ងៃ​មុន អនាគត​ការងារ​របស់ Carragher ត្រូវ​បាន​ទម្លាយ​ហើយ

  • 2018-03-14 13:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ទូរទស្សន៍ Sky បាន​សម្រេច​ក្នុង​ការ​ព្យួរ​ Jamie Carragherពី​ការងារ​ជា​អ្នក​វិភាគ​បាល់ទាត់ រហូត​ដល់​ចប់​រដូវ​កាល​នេះ។

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​ផ្លូវ​ការ​របស់ Sky ដែល​ដាក់​ចេញ​ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​សម្រេច​ព្យួរ​វីរបុរស​ក្លឹប​ Liverpool លោក Jamie Carragher ពី​ការងារ​ជា​អ្នក​វិភាគ​បាល់ទាត់ រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ទូរទស្សន៍ Sky ​បាន​គូស​បញ្ជាក់​ទៀត​ថា ខ្លួន​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ជួយ Carragherក្នុង​ការ​ធានា​មិន​ឲ្យ​ហេតុការណ៍​ស្ដោះ​ទឹក​មាត់ បែប​នេះ​កើត​ឡើង​ទៀត។

ទោះ​ជា​យ៉ាង​ណា ទូរទស្សន៍​មួយ​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នឹង​ចរចា​ជាមួយ អតីត​ខ្សែ​ការពារ Carragher ក្នុង​ការបញ្ចប់ការព្យួរនេះ នៅ​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ Carragher បាន​ស្ដោះ​ទៅ​មាត់​ទៅ​លើ​ អ្នក​គាំទ្រ​បិសាច​ក្រហម​នៅ​តាម​ដង​ផ្លូវ បន្ទាប់​ពី​អ្នក​បើក​បរ​ក្នុង​រថយន្ត​ដឹក​អ្នក​គាំទ្រ​នោះ បាន​ធ្វើ​ការ​ស៊ីផ្លេ​ និង​ ស្រែក​ ២-១ៗ ជា​ច្រើន​លើក​ដាក់​ខ្លួន។

បើ​តាម​ការ​អះអាង​របស់​អតីត​ខ្សែ​ការពារ លោក​បាន​ធ្វើ​បែប​នេះ ដោយ​សារ​តែ លោក​ខឹង​នឹង​អ្នក​បើកបរ​ដែល​ក្នុង​ឡាន​នោះ ដែល​បាន​ព្យាយាម​ថត​វីដេអូ​លើ​រូប​លោក​ជា​ច្រើន​លើក​ច្រើន​សា។

ទោះ​ជា​យ៉ាង​ណា ក្រោយ​មក Carragher បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ហេតុការណ៍​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី