តាម​បាន​ដឹង​ថា ថ្ងៃ​នេះ​ឆ្នាំ​មុន មាន​ក្លឹប​អង់គ្លេស​មួយ​បាន​ទម្លាក់​ Sevilla ចេញ​ពី UCL

  • 2018-03-14 13:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៤ មីនា​ ឆ្នាំ ២០១៧ ក្លឹប Leicester City បាន​ទម្លាក់​ក្លឹប​អេស្ប៉ាញ​ Sevilla ចេញ​ពី​ Champions League។

កាល​នោះ ក្លឹប Sevilla បាន​ឈ្នះ Leicester ក្នុង​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ជើង​ទី ១ វគ្គ ១៦​ក្រុម Champions League នៅ​អេស្ប៉ាញ។

ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​ប្រកួត​ជើង​ទី ២ ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​នេះ កាល​ពី​ឆ្នាំ​មុន ក្លឹប​កញ្ជ្រោង Leicester បាន​យក​ឈ្នះ ២-០ វិញ​លើ​ក្លឹប Sevilla នៅ​ទឹក​ដី​របស់​ខ្លួន។ លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្លឹប​អង់គ្លេស​មួយ​នេះ ឡើង​ទៅ​វគ្គ ៨ ក្រុម ហើយ​ត្រូវ​ប៉ះ​ជាមួយ Atletico Madrid។ ទោះ​ជា​យ៉ាង​ណា ដំណើរ​របស់ Leicester ក្នុង​ UCL បាន​ចប់​ត្រឹម​វគ្គ​នេះ ក្រោយ​ Atletico បាន​យក​ឈ្នះ ១-០ ក្នុង​ប្រកួត​ជើង​ទី ១ និង​លេង​បាន​ស្មើ ១-១ នៅ​ជំនួប​ជើង​ទី ២។

សូម​បញ្ជាក់​ផង​ដែរ​ថា Leicester បាន​បង្ហាញ​ទម្រង់​លេង​បាន​​ល្អ​ ក្នុង​ការ​លេង​បាល់ Champions League រដូវ​កាល​ដំបូង​បង្អស់​របស់​ខ្លួន។ ក្នុង​ចំណោម ១០ ប្រកួត UCL សរុប​ដែល​ខ្លួន​បាន​លេង ក្លឹប​បាន​ឈ្នះ ៥ ស្មើ ២ និង​ចាញ់ ៣៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី