YouTube បន្ថយ​ម៉ោង​ធ្វើការ​ត្រឹម​ ៤ ម៉ោង​​ ដល់​បុគ្គលិក​​ធ្វើការ​ក្រៅ​ម៉ោង 

  • 2018-03-15 03:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Platform ដូចជា YouTube, Facebook, Reddit និង Twitter ប្រឈម​នឹង​ការ​ទិទាន​ច្រើន ដោយ​ផ្ដល់​កម្រៃ​ទាប​ដល់​អ្នក​ត្រួត​ពិនិត្យ​មើល Content (វីដេអូ)​។

Youtube បាន​ចាប់ផ្ដើម​កំណត់​ត្រឹម ៤ ម៉ោង សម្រាប់​បុគ្គលិក​ក្រៅ​ម៉ោង​ធ្វើការ​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​នឹង​ត្រូវការ​បុគ្គលិក​កាន់​តែ​ច្រើន​ជំនួស​ម៉ោង​ចន្លោះ​ទាំង​នោះ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន តម្រូវ​មាន​ទាំង Algorithm​ ដ៏​ល្អ និង​មនុស្ស​ប្រចាំ​ការ​ត្រួត​ពិនិត្យ ដើម្បី​តាមដាន និង​ចាប់​វីដេអូ​ខុស​គោលការណ៍​។ 

YouTube បាន​ដាក់​ប្រើ​ប្រព័ន្ធ​មួយ​ឈ្មោះ​ថា Content ID ដើម្បី​កំណត់​សម្គាល់ និង​លុប​ចោល​វីដេអូ (តន្ត្រី ភាពយន្ត កម្មវិធី​ទូរទស្សន៍) ជាប់​មាន​កម្មសិទ្ធិបញ្ញា​។ តែ​សម្រាប់​វីដេអូ​ទាក់ទង​នឹង អំពើ​ហិង្សា ឃាតកម្ម ការ​ធ្វើ​អត្តឃាត និង​វីដេអូ​រំខាន​ៗ​នានា YouTube ត្រូវ​ការ​ជួល​បុគ្គលិក​ក្រៅ​ម៉ោង ប្រចាំការ​ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​របស់ Contents៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី