ស៊ុត​ចូល​យប់​មិញ​ Messi បង្កើត​កំណត់ត្រា​២​សម្រាប់​ខ្លួនឯង​

  • 2018-03-15 01:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ក្លាយ​ជា​តួអង្គ​សំខាន់​របស់​ Barcelona ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យ​ជម្នះ​៣​ទល់​នឹង​០​ លើ​ Chelsea។

Messi

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រក​ឃើញ​​គ្រាប់​ទី​មួយ​នៅ​ពេល​​​ការ​ប្រកួត​លេង​បាន​​ជិត​៣​នាទី​ ជា​ការ​ស៊ុត​ប្រឡោះ​ជើង​អ្នក​ចាំ​ទី​ Thibaut Courtois ហើយ​មួយ​គ្រាប់​ទៀត​ក៏​ជា​បាល់​ស៊ី​ប្រឡោះ​ជើង​ដូចគ្នា​ដែរ​ តែ​កើត​ឡើង​ក្នុង​វគ្គ​ទី ពីរ​​។

ក្នុង​ការ​យប់​មិញ​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ ស៊ុត​ចូល​គ្រាប់​ដំបូង​ដោយ​ប្រើ​ពេល​ ១២៣​វិនាទី​ (២​នាទី​ និង​៣​វិនាទី) គឺ​ជា​គ្រាប់​​បាល់​ដ៏​លឿន​បំផុត​ក្នុង​អាជីព​របស់​គេ។​ ដោយ​ឡែក​គ្រាប់​ទីពីរ​នាទី​​៦៣​វិញ​ គឺ​ជា​គ្រាប់​បាល់​ទី​១០០​របស់​ Messi នៅ​ពាន​រង្វាន់​ Champions League៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម