ដំណឹងល្អ! ធនាគារជាតិប្រកាសឲ្យយកលុយរៀលចាស់ៗ ទៅប្ដូរថ្មីទូទាំងប្រទេស

  • 2018-03-15 02:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ធនាគារ​ជាតិ នៃ​កម្ពុជា​នឹង​រៀបចំ​ទិវា​​ប្រាក់​រៀល​អបអរ​សាទរ​ការ​ដាក់​ចរាចរណ៍​ប្រាក់​រៀល​ឡើង​វិញ​លើក​ទី​៣៨ ថ្ងៃ​ទី​២០ មីនា ១៩៨០-២០ មីនា ២០១៨ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កូរ៉េ-កម្ពុជា(CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ដើម្បី​អបអរ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ធនាគារ​ជាតិ​បាន​ប្រកាស​ដល់​សាធារណជន​ទាំង​ឡាយ ថា​គ្រប់​សាខា​ធនាគារ​ជាតិ​កម្ពុជា រាជធានី​-ខេត្ត នឹង​រង់ចាំ​ប្ដូរ​ក្រដាស​ប្រាក់​រៀល​ថ្មី​រៀងរាល់​ម៉ោង​ធ្វើ​ការ ចាប់​ពី​ថ្ងៃ​ទី​១៣ រហូត​ថ្ងៃ​ទី ២៧ មីនា ២០១៨៕

អត្ថបទ៖ វឌ្ឍនៈ