អាច​ហួស​ចិត្ត​នឹង​ហេតុផល Sony ដក​រន្ធ​កាស​ 3.5 mm ចេញ​ពី​ស្មាតហ្វូន​​ស៊េរី​ថ្មី

  • 2018-03-15 03:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​សម្រេច​ចិត្ត​លុប​ចេញ​រន្ធ​កាស​ 3.5 mm នៅ​លើ​ Sony Xperia XZ2 និង XZ2 Compact ដែល​បាន​ប្រកាស​ចេញ​នៅ​ក្នុង​កម្មវិធី​ MWC កន្លង​ទៅ​នេះ។ ខាង​ក្រោម​ជា​​ហេតុផល​នៃ​ការ​ដក​រន្ធ​កាស​ចេញ ៖

“នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​រចនាបថ​ Ambient Flow របស់​យើង។ ដើម្បី​​បង្កើត​បាន​ការ​រចនា​ដ៏​ស្អាត​មួយ អ្នក​ឌីហ្សាញ​របស់​យើង​​ត្រូវ​ដក​​រន្ធ​កាស​ 3.5 mm ចេញ។ បន្ថែម​ពី​នេះ​ យើង​ដឹង​ថា​​ទីផ្សារ​ស្មាតហ្វូន​មាន​ទំនោរ​ទៅ​រក​​កាស​ឥត​ខ្សែ​ ជា​ជាង​កាស​ប្រើ​ខ្សែ។”

ការ​បក​ស្រាយ​នេះ​ ធ្វើ​ឲ្យ​​គេ​យល់​ថា​ Sony គឺ​ជា​អ្នក​ដើរ​តាម​ទំនោរ​ ដោយ​មិន​មែន​ជា​អ្នក​បង្កើត​ទំនោរ​ថ្មីៗ​នោះ​ទេ។ បន្ថែម​ពី​នេះ​ XZ2 និង XZ2 Compact គឺ​ជា​ស្មាតហ្វូន​មាន​កម្រាស់​ក្រាស់​ជាង​គេ​ប្រចាំ​ឆ្នាំ​ ២០១៨ នេះ ហេតុ​នេះ​​ការ​ដក​រន្ធ​កាស​ 3.5 mm ជា​រឿង​មិន​សម​ហេតុផល​នោះ​ទេ។ ប្រសិន​បើ​​ការ​ដក​កាស​នេះ​ដើម្បី​ផលិត​បាន​ស្មាតហ្វូន​មាន​កម្រាស់​ស្ដើង​ ទើប​ស្ដាប់​ទៅ​ទំនង​បន្តិច។

Sony Xperia XZ2

រចនាបថ​ Ambient Flow ធ្វើ​ឲ្យ​ XZ2 មាន​កម្រាស់​ដល់​ ១១,១ ម.ម និង XZ2 Compact មាន​កម្រាស់​ ១២,១ ម.ម។ ស្រប​ពេល​ដែល​ស្មាតហ្វូន​​កំពូលៗ​របស់​ក្រុមហ៊ុន​ដទៃ​មាន​កម្រាស់​មិន​ដល់​ ១០ ម.ម​នោះ​ទេ។ Galaxy S9+ ដែល​ Samsung ទើប​ប្រកាស​មាន​កម្រាស់​ ៨,៥ ម.ម និង iPhone X មាន​កម្រាស់​ត្រឹម​ ៧,៧ ម.ម ប៉ុណ្ណោះ៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម