Southampton តែងតាំង​លោក Mark Hughes ជា​អ្នក​ចាត់​ការ​ថ្មី

  • 2018-03-15 03:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Hughes ត្រូវ​បាន​ផ្ដល់​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប Southampton ដើម្បី​ជួយ​ស្រោចស្រង់​ក្លឹប កុំ​ឲ្យ​ធ្លាក់​ទៅ​តំបន់​ដែល​គេ​កាត់​ចោល​នៅ  Premier League។

អតីត​​អ្នក​ចាត់​ការ​ក្លឹប Stoke City រូប​នេះ​ចូល​ខ្លួន​មក​ជំនួស​​តំណែង​លោក Mauricio Pellegrino ដែល​ត្រូវ Southampton បណ្ដេញ​ចេញ​កាល​ពី​ដើម​សប្ដាហ៍ ក្រោយ​ដឹកនាំ​១៧​ប្រកួត ឈ្នះ​១​ប្រកួត​គត់។ Southampton បច្ចុប្បន្ន​កំពុង​នៅ​​១៧ លើ​ក្រុម​​ដែល​ស្ថិត​នៅ​តំបន់​កាត់​ចោល Crystal Palace តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។

​តាម​ពិត​ទៅ​លោក Mark Hughes ក៏​ធ្លាប់​ជា​អតីត​កីឡាករ Southampton ដែរ​​អំឡុង​ឆ្នាំ​១៩៩៨-២០០០ ដោយ​បង្ហាញ​ខ្លួន​បាន​៦០​ប្រកួត។ ក្នុង​អាជីវ​ជា​គ្រូ​បង្វឹក បុរស​វ័យ​៥៤​ឆ្នាំ​​ធ្លាប់​ដឹកនាំ ជម្រើស​ជាតិ​វែល Blackburn Rovers, Man City, Fullham, QPR និង Stoke City៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ