ចប់​កម្មវិធី សប្បុរស​ធ​ម៌ភ្លាម Watch Empire ធ្វើ​កម្មវិធី​លក់​ប​ញ្ចុះ​តម្លៃ​ខ្នាត​ធំភ្លែត

  • 2018-03-15 04:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Couple Run ដែល​រៀបចំ​ក្នុង​ខេ​ត្ត​សៀមរាប​នោះ បាន​បញ្ចប់​ទៅ​មិន​ទាន់​បាន​ដប់​ថ្ងៃ​ស្រួលបួល​ផង ក៏​ស្រាប់តែ​បាន​ទទួល​ដំណឹង​ក្រុមហ៊ុន​នាឡិកាដៃ​ខាងលើ បាន​រៀបចំ​កម្មវិធី មួយ​ទៀត​សម្រាប់អតិ​ថិ​ជន​ដែល​ចង់បាន​នាឡិកាដៃ ម៉ាក់​ល្បី​និង​គុណភាព​ល្អ​មាន​ឈ្មោះថា Popular Brand Fair ។

តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន កម្មវិធី Popular brand fair នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំ​ណង​ដាក់​បង្ហាញ​ព្រម​ទាំង​ផ្ដល់ជូន​នូ​វ​តម្លៃ​ពិសេស​ ជាង​ធម្មតា​ទៅដល់​អតិ​ថិ​ជន​ដែល​និ​យម​តុបតែង​ខ្លួន​ស៊ីវិល័យ ព្រម​ទាំង​ត្រូវការ​របស់​ប្រើប្រាស់​គុណភាព​ខ្ពស់​ និង​ម៉ាកល្បី មាន​ដូចជា នាឡិកា​ដៃ កាបូប ស្បែកជើង និង​គ្រឿងសម្អាង​ផ្សេងៗ​។ យ៉ាងណា​មិញ​នៅក្នុង​កម្មវិធី​ដំ​បូ​ង​នៃ Popular brand Fair ខាង​អ្នក​រៀបចំ​កម្មវិធី បាន​លើក​យក​ប្រធានបទ នាឡិកា​ដៃ​មក​បង្ហាញ​មុន​ដំបូង​គេ​នៅក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ។

ដូច​នេះ​សម្រាប់​អតិថិ​ជន​ ដែល​និ​យម​ប្រើប្រាស់​នូ​វ​ម៉ាកនាឡិកាដៃ​ល្បី​ឈ្មោះ​មកពី​បរទេស ជា​ឱកាស​ពិសេស​សម្រាប់​ខ្លួន​ឯង​​ផ្ទាល់ ជាមួយនឹង​ម៉ូដ​ថ្មីៗ​ និង​ការ​ប​ញ្ចុះ​តម្លៃដ៏​សន្ធឹកសន្ធាប់​រហូតដល់​១០០ដុល្លារ​តាម​ម៉ូដ​នីមួយ​ៗដែល​ជា​ការផ្ដល់ជូន​ពី​ក្រុមហ៊ុន។

Popular Brand Fair ចាប់ផ្ដើម​ក្នុង​ថ្ងៃ ​១៥មីនា​នេះ​តែម្ដង រហូតដល់ ១៦ មេសា នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ផ្ទាល់​ដី​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម