UCL ៨​ក្រុម​ចុងក្រោយ​តិច El Clásico អាច​កើត​ឡើង​ជា​លើក​ដំបូង​ទៅ?

  • 2018-03-15 03:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona លត់​ Chelsea ជើង​ទី​ពីរ ៣-០ កាល​ពី​យប់​មិញ បាន​បន្ត​ដំណើរ​ជាមួយ Real Madrid, Sevilla, Bayern Munich, Manchester City, Liverpool, Roma និង Juventus ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​ UEFA Champions League 2017-18។

ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម (quarter-finals) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក ក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស។ កាល​ពី​ជុំ​១៦​ក្រុម តាម​ច្បាប់​បាន​ចែងថា ​ក្លឹប​មក​ពី​លីគ​តែ​មួយ​មិន​អាច​ លេង​ទល់​ជាមួយ​គ្នា​បាន​ទេ ប៉ុន្តែ​សម្រាប់​វគ្គ​៨​​ចុងក្រោយ​ មិន​ខ្វល់​ថា​ ក្លឹប​មក​ពី​លីគ​ណា​ទេ ចាប់​ប៉ះ​ក្រុម​ណា​លេង​ជាមួយ​ក្រុម​នឹង។

ដូច្នេះ​ជំនួប​ El Clásico រវាង Barcelona និង Real Madrid អាច​កើត​ឡើង​គ្រប់​ពេល​វេលា។ យ៉ាង​ណាក្នុង​វគ្គ​នេះ​នៅ UCL ក្រុម​ទាំង​ពីរ​មិនដែល​ប៉ះ​គ្នា​ទេ។ ក្រុម​ទាំង​ពីរ​ជួប​គ្នា​លើក​ចុងក្រោយ​នៅ UCL កាល​ពី​ឆ្នាំ​២០១១ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពេល​នោះ Barca ជា​អ្នក​ឈ្នះ និង​បន្ត​យក​ឈ្នះ Manchester United វគ្គ​ផ្ដាច់ព្រ័ត្រ។ ៨​ក្រុម​ចុងក្រោយ ឃើញ​ថា ក្លឹប​មក​ពី​អេស្ប៉ាញ​នៅ​សល់​៣ ខណៈ​ក្លឹប​អង់គ្លេស​ដែល​គេ​រំពឹង​ខ្ពស់​ឆ្នាំ​នេះ​សល់​តែ​២​ទេ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ