Hyoyeon សម្រេច​ចិត្ត​ប្ដូរ​ឈ្មោះ​ជា​ផ្លូវ​ការ​១០​ឆ្នាំ​ក្រោយ​ចូល​សិល្បៈ

  • 2018-03-15 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង Girls' Generation, Hyoyeon កំពុង​តែ​រៀប​ចំ​ផែន​ការ​ត្រលប់​មក​វិញ​ហើយ។

បើ​តាម​ការ​រាយ​ការណ៍​ ពី​សារព័ត៌មាន Sports DongA កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មិនា​ Hyoyeon នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដោយ​ដាក់​ឈ្មោះ​នាង​ថា "DJ Hyo” ជំនួស​វិញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​ក៏​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​នេះ​នៅ​ចុង​ខែ​មិនា​ផង​ដែរ ប៉ុន្តែ​ក៏​សម្រេច​ចិត្ត​ពន្យារ​ពេល​ទៅ​វិញ។

Hyoyeon ត្រូវ​បាន​គេ​ដឹង​ថា​ជា​តារា​ម្នាក់​ដែល​ចូលចិត្ត​ចង្វាក់ EDM ហើយ​ព្រម​ទាំង​បាន​ប្រើ​ប្រាស់​ឈ្មោះ​នេះ​នៅ​ក្នុង​កម្មវិធី​បែប​ EDM ជា​ច្រើន​កន្លែង។ តារា​ស្រី​ស្រស់​រូប​នេះ​ រំពឹង​ថា​នឹង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ស្ទីល​សិល្បៈ​បែប​ EDM របស់​នាង​ចាប់​ផ្ដើម​ពី​គម្រោង​ចម្រៀង​ទោល​នេះ​ហើយ៕

អាន​អត្ថបទ៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម