Super Junior រំពឹងវិលមកជាថ្មីជាមួយសមាជិកទាំង ១៣នាក់ដូចមុន
- 2018-03-15 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Super Junior រំពឹងវិលមកជាថ្មីជាមួយសមាជិកទាំង ១៣នាក់ដូចមុន
ចន្លោះមិនឃើញ
ក្រោយបែកខ្ញែកគ្នានារយៈពេលកន្លងមកនេះ សមាជិកដែលនៅសេសសល់ក្នុងក្រុមចម្រៀង Super Junior បានបង្ហាញបំណងដូចៗ ដោយចង់ឲ្យក្រុមវិលមកជុំគ្នាវិញ។
ក្រុមចម្រៀង Super Junior ជាក្រុមចម្រៀងប្រុសដំបូងបង្អស់ប្រចាំពិភព K-Pop ដែលធ្លាប់មានសមាជិកដល់ទៅ ១៣នាក់។ ពេលវេលាចេះតែកន្លងផុតទៅ ហើយសមាជិកប្រចាំក្រុមក៏មានភារកិច្ចបំពេញរៀងៗ ស្របពេលខ្លះដកខ្លួនចេញពីក្រុម ជាហេតុធ្វើឲ្យ SJ ឬ Super Junior ត្រូវក្លាយជាក្រុមតូចវិញ។
យ៉ាងណាមិញ ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះ Leeteuk ដែលជាមេក្រុមរបស់ Super Junior រួមជាមួយសមាជិក ២រូបទៀតគឺ Eunhyuk និង Donghae បានបង្ហាញក្ដីសង្ឃឹមព្រមៗគ្នា ថាសមាជិកទាំង ១៣ នឹងវិលជុំគ្នាលើឆាកជាថ្មី នៅថ្ងៃណាមួយ។ បច្ចុប្បន្នសមាជិកក្រុមនៅសល់គ្នា ៦នាក់ ហើយ៥នាក់ទៀត មានភារកិច្ចរៀងៗខ្លួន។ នៅខែក្រោយអ្នកទាំង ៦នឹងវិលមកជាមួយអាល់ប៊ុមថ្មី។
ជាការពិត សម្រាប់ Leeteuk នៅតែសង្ឃឹមជាប់ក្នុងចិត្តយ៉ាងមុតមាំថា សមាជិកទាំង ១៣ នឹងរួមដៃគ្នាបង្ហាញទស្សនីយភាពជាថ្មីនៅថ្ងៃណាមួយ។ ហេតុដែលលោករំពឹងយ៉ាងនេះ ដោយសារពួកលោករាប់អាន និងស្រឡាញ់គ្នាដូចបងប្អូនបង្កើតដែរ។
“ថ្មីៗនេះ ខ្ញុំបានឃើញ សមាជិករបស់ក្រុមចម្រៀង H.O.T វិលជុំគ្នាម្ដងទៀតក្នុងកម្មវិធី Infinity Challenge។ ពិតណាស់ ខ្ញុំនៅទុករូបភាពសមាជិកទាំង ១៣ ហើយដាក់វានៅមុខទូរទស្សន៍នៅផ្ទះ ហើយឲ្យតែពេលឃើញរូបនោះ ខ្ញុំតែងនឹកឃើញកាលពីជំនាន់បទ 'Sorry Sorry' ឆ្នាំ ២០០៩ ពោលនៅពេលយើងនៅជុំគ្នា។ ប្រហែលថ្ងៃណាមួយ យើងទាំង ១៣ នឹងវិលមកជុំគ្នាម្ដងទៀតលើឆាក”។ Leeteuk បញ្ជាក់។
ដូចអ្នកស្នេហាវិស័យ K-Pop ជាច្រើនបានជ្រាបរួចមកហើយ ថាសមាជិក ២រូបគឺ Hangeng និង Kibum បានចេញពីក្រុម ព្រោះមានហេតុផលផ្ទាល់ខ្លួន ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្សេងទៀតក្នុងក្រុមដដែល៕