Bayern នាំ​មុខរឿងស៊ុតចូលទី ខណៈ​មាន​ក្លឹប​មួយ​រក​បាន ០គ្រាប់ក្នុងវគ្គ UCL ១៦ក្រុមលើកនេះ

  • 2018-03-15 12:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ក្នុង​ជំនួប​ទាំង​ពីរ​ជើង​វគ្គ ១៦ ក្រុម Champions League រដូវកាល​នេះ ខណៈ​ក្លឹប​ព័រទុយហ្គាល់ Porto រក​មិន​បាន​សូម្បី​មួយ​គ្រាប់។

ក្លឹប Bayern បាន​ស៊ុត​ចូល​សរុប​ដល់​ទៅ ៨ គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជើង ក្នុង​វគ្គ ១៦​ក្រុម UCL ទៅ​លើ​ក្លឹប​ទួរគី Besiktas (ជើង​ទី ១ ឈ្នះ ៥-០ ឯ​ជើង​ទី ២ ឈ្នះ ៣-១)។

ចំណែក​ឯ​ក្លឹប​រក​បាន​គ្រាប់​បាន​ច្រើន​បន្ទាប់​គឺ​មាន​បី​ក្លឹប ដូច​ជា Liverpool, Manchester City និង Real Madrid ដែល​សុទ្ធ​តែ​ស៊ុត​ចូល​សរុប ៥ គ្រាប់​រៀង​ៗ​ខ្លួន ក្នុង​ជំនួប​ទាំង​ពីរ​ជើង​វគ្គ ១៦​ក្រុម។

ចំណែក​ឯ Barcelona វិញ ក្រោយ​ឈ្នះ Chelsea ៣-០ ក្នុង​ប្រកួត​ជើង​ទី​ពីរ​យប់​មិញ មាន​ន័យ​ថា ក្លឹប​ស៊ុត​ចូល​សរុប ៤ គ្រាប់ (កាល​ពី​ជើង​ទី ១ Barcelona ស៊ុត​ចូល​តោ​ខៀវ​ចំនួន ១​គ្រាប់)។ ដូច​ក្លឹប​អ្នក​មាន​បុណ្យដែរ គិត​សរុប​ការ​ប្រកួត​ទាំង​ពីរ​ជើង Juventus ស៊ុត​ចូល​បាន ៤​គ្រាប់ ខណៈ​ Tottenham Hotspur រក​បាន​ ៣​គ្រាប់។

ក្លឹប Basel, PSG, Sevilla, Shakhtar Donetsk និង Roma សុទ្ធ​តែ​ស៊ុត​ចូល​​សរុប​បាន​ត្រឹម ២ គ្រាប់ ខណៈ បិសាច​ក្រហម តោ​ខៀវ និង Besiktas រក​បាន​ ១ គ្រាប់។

ដោយ​ឡែក មាន​តែ Porto មួយ​ប៉ុណ្ណោះ ដែល​រក​មិន​បាន​សូម្បី​មួយ​គ្រាប់​ក្នុង​វគ្គ ១៦​ក្រុម​រដូវ​កាល​នេះ។ ក្លឹប​បាន​បរាជ័យ​ក្នុង​ការ​ស៊ុត​ចូល ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជើង ពេល​ប៉ះ​ជាមួយ​ក្លឹប​ហង្ស​ក្រហម៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី