តារា​ស្រី​ស្អាត​៣​ដួង ប្ដូរ​ស្ទីល​មក​បង្ហាញ​ដើម​ទ្រូង​ មើល​ទៅ​ពិត​ជា​ទាក់​ទាញ!

  • 2018-03-15 12:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វែង​រក​អ្វី​ដែល​ថ្មី​សម្រាប់​ខ្លួន​ឯង ពិសេស​សម្រាប់​ទស្សនិកជន គឺ​ជា​អ្វី​ដែល​សិល្បករ ពិសេស​ស្រី​ៗ​តែ​ប្រកាន់​យក។ ទាំង​នោះ​សំដៅ​ការ​ប្រើ​ប្រាស់​ស្ទីល​សំលៀក​បំពាក់ ការ​តុប​តែង​ខ្លួន និង​ការ​លេង​ខ្លួន​ជា​ដើម។ តារា​ស្រី​៣​ដួង​របស់​យើង ខាង​ក្រោម​នេះ គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ ដែល​កន្លង​មក​គេ​កម្រ​ឃើញ​ណាស់ ប៉ុន្តែ​ឥឡូវ​ពួក​គេ​ប្ដូរ​មក​បញ្ចេញ​ដើម​ទ្រូង​គួរ​ឲ្យ​ទាក់​ទាញ​រៀង​ខ្លួន។

១.ស៊ឹម ស្រីណិច ៖ ជា​តារា​ជើង​ក្រោយ​មួយ ដែល​ប្រជាប្រិយភាព​របស់​នាង កាន់​តែ​ឡើង​ខ្លាំង​នា​រយៈ​ចុង​ក្រោយ ​បន្ទាប់​ពី​បាន​លេច​មុខ​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" របស់​អ្នក​និពន្ធ ម៉ីសន សុធារី ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ស៊ីធីអិន​កាល​ពី​ចុង​ឆ្នាំ ២០១៧។

បើ​ទោះ​ស្ថិត​ក្នុង​វ័យ​ក្មេង​ខ្ចី ប៉ុន្តែ ស្រីណិច មិន​និយម​បង្ហាញ​ភាព​សិចស៊ី​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ថ្មី​ៗ​នេះ នាង​បញ្ចេញ​រូបភាព​សិចស៊ី​របស់​នាង​យ៉ាង​កម្រ។ រូបភាព​បែប​ស​ខ្មៅ​របស់ ស្រីនិច មើល​ទៅ​ពិត​ជា​ទាក់​ទាញ ជាមួយ​ម៉ូដ​សំលៀកបំពាក់​វាល​ផ្នែក​កណ្ដាល​នៃ​ដង​ខ្លួន​ផ្នែក​ខាង​មុខ បង្ហាញ​គល់សុដន់​មូល​ក្បំ។

២.មាន សូនីតា៖ តារា​ស្រី​រូប​នេះ ត្រូវ​បាន​ជាប់​ឈ្មោះ​ជា "រាជនី​ក្រមា" បន្ទាប់​ពី​ជួយ​ផ្សព្វផ្សាយ​ពី​ក្រមា​ខ្មែរ រហូត​ដល់​របស់​ប្រើ​មួយ​នេះ ចាប់​ផ្ដើម​ពេញ​និយម​ក្នុង​សង្គម​កម្ពុជា។ បើ​ទោះ​ជា​នាង ត្រូវ​គេ​ឧស្សាហ៍​ឃើញ​មាន​រូបភាព​សិល្បៈ​ច្រើន ប៉ុន្តែ​នាង​និយម​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​ស្ត្រី​តាម​រយៈ​ការ​ស្លៀក​ពាក់ និង​សោភណ្ឌ​ជុំ​វិញ​ខ្លួន។ តែ​ថ្មី​ៗ នាង​ក៏​បាន​ហក់​មក​បង្ហាញ​គល់​សុដន់​ដែរ ហើយ​នោះ​ជា​ស្ទីល​ថ្មី​មួយ​របស់​នាង។

៣.ទេព បូព្រឹក្ស៖ ថ្វី​ត្បិត​តែ​ជា​តារា​ចម្រៀង​យុវវ័យ និយម​ស្ទីល Swagដ៏​ពេញ​និយម​របស់​យុវវ័យ។ប៉ុន្តែ បូព្រឹក្ស ក៏​មិន​សូវ​បង្ហាញ​ញឹកញាប់​នូវ​គង់​សុដន់​នាង​ដែរ។ ប៉ុន្តែ​ថ្មី​ៗ​នេះ បង្ហាញ​កន្លែង​សំខាន់​នេះ​ក្នុង​ស្ទីល​បែប​សាមញ្ញ​មួយ។

ស្ទីល​របស់​ពួក​គេ​ទាំង​៣ មួយ​ណា​ទាក់​ទាញ​ជាង​គេ?

អត្ថបទ៖ ទារិកា