២​គ្រាប់​យប់​មិញ មិន​មែន​ជា​លើក​ទី ១​ឡើយ​ដែល​ Messi ធ្លាប់​ស៊ុត​ស៊ី​ប្រឡោះ​ជើង Courtois

  • 2018-03-15 13:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួត Champions League យប់​មិញ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​ចូល​ប្រឡោះ​ជើង​អ្នក​ចាំ​ទី Thibaut Courtois ដល់​ទៅ ២ គ្រាប់។ ទោះ​ជា​យ៉ាង​ណា នេះ​មិន​មែន​ជា​លើក​ទី ១ ឡើយ​ដែល​កីឡាករ​អាហ្សង់ទីន បាន​ស៊ុត​ចូល​បែប​នេះ​ទៅ​លើ​អ្នក​ចាំ​ទី បែលហ្សិក។

ខ្សែ​ប្រយុទ្ធ Messi បាន​ស៊ុត​ចូល​ប្រឡោះ​ជើង​អ្នក​ចាំ​ទី Thibaut Cortois ម្ដង​រួច​ហើយ ក្នុង​ការ​ប្រកួត La Liga រវាង Barcelona និង Atletico Madrid ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ ២០១១ នៅ​កីឡដ្ឋាន Camp Nou។ គ្រាប់​ស៊ី​ប្រឡោះ​ជើង​នោះ គឺ​ជា​គ្រាប់​ទី ៥ ក្នុង​ការ​ប្រកួត ដោយ​កាល​នោះ Barcelona បាន​យក​ឈ្នះ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid ៥ ទល់​នឹង ០។

សូម​បញ្ជាក់​ផង​ដែរ​ថា Courtois ធ្លាប់​លេង​ឲ្យ Atletico Madrid ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី Chelsea ពី​ឆ្នាំ ២០១១ ដល់​ ២០១៤។

សូមទស្សនាគ្រាប់បាល់ Messi ស៊ីប្រឡោះជើង Courtois កាលពីឆ្នាំ ២០១១ (នាទី ៥ៈ០០-៦ៈ១៤)៕

ប្រភព៖ Sky Sports | dreamteamfc   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម