Wenger ប្រាប់​ពី​ក្រុម​ដែល​ Arsenal មិន​ចង់​ជួប​វគ្គ​៨​ក្រុម​

  • 2018-03-16 01:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Europa League ក្រោយ​យក​ឈ្នះ​ AC Milan សរុប​ទាំង​ពីរ​ជើង​ ៥ ទល់​នឹង​១។​

Wenger

២​គ្រាប់​តែ​ឯង​ របស់​ Danny Welbeck និង​មួយ​ជើង​ពី​ចម្ងាយ​របស់​ Granit Xhaka គ្រប់​​គ្រាន់​នឹង​ឲ្យ​ក្រុម​កាំភ្លើង​ធំ​វាយ​បក​ពី​ការ​​ស៊ុត​នាំ​មុខ​របស់​ Calhanoglu មក​ឈ្នះ​៣​-១​កាល​ពី​យប់​មិញ។ យ៉ាង​ណា​មុន​ការ​ចាប់​ឆ្នោត​រើស​ក្រុម​នៅ​ល្ងាច​ថ្ងៃ​​នេះ​ Arsene Wenger បាន​ប្រាប់​ពី​ក្រុម​ដែល​លោក​មិន​ចង់​ជួប។

អ្នក​ចាត់​ការ​ចាស់​វស្សា​សញ្ជាតិ​បារាំង​​មិន​ញញើត​ក្រុម​ណា​ឡើយ​​នៅ​វគ្គ​៨​ក្រុម​ លើក​លែង​តែ​ Atletico Madrid មួយ​ប៉ុណ្ណោះ។ "ជា​ការ​ពិត​ពួក​យើង​ចង់​គេច​ពី​ការ​ជួប​​ Atletico នៅ​វគ្គ​ក្រោយ។​ ពួក​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​ក្រុម​ប្រសើរ​ជាង​មុន​"។ Wenger និយាយ​ដូច្នេះ​។

គួរ​រម្លឹក​ថា​មុន​ឈ្នះ​នៅ​ទឹកដី San Siro ប្រទេស​អ៊ីតាលី​ Arsenal បាន​ចាញ់​៤​ប្រកួត​ជាប់​គ្នា​នៅ​គ្រប់​កម្មវិធី​ បាន​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុង​មួយ​នេះ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម