តារា​អ៊ីនធឺណិតម្នាក់​ចំណាយ​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ ដើម្បី​​បាន​មុខ​មាត់​ដូច​តុក្កតា Barbie

  • 2018-03-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​កូន​កាត់​ចិន​ម្នាក់​មក​ពី​ទី​ក្រុង Los Angeles បាន​ចំណាយ​ប្រាក់​ប្រមាណ ៤ ពាន់​ដុល្លារ​លើ​ការ​វះ​កាត់​ត្របក​ភ្នែក​របស់​នាងឲ្យធំ ហើយ​ឥឡូវ​នេះ​នាង​មាន​គម្រោង​វះ​កាត់​ឆ្អឹង​ជំនីរ​ចោល​ខ្លះ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​មាន​រូបរាង​ដូច​ជា​តុក្កតា Barbie។

តារា​ប្រចាំ​បណ្ដាញ​សង្គមម្នាក់ឈ្មោះ Ophelia Vanity មាន​វ័យ ៣០​ឆ្នាំ បាន​ចំណាយ​​ប្រាក់​ជាង ៣៥ ០០០​ដុល្លារ​ដើម្បី​ឲ្យមាន​ស្បែក​ខ្លាំង ព្រមទាំង​ធ្វើ​ច្រមុះ និង​​ចាក់​បំពេញ​មុខ​មាត់ឲ្យដូចមុខតុក្កតា។

តារា​រូប​នេះ​ដែរ​ ចាប់​ផ្ដើម​ទាក់ទាញ​ចំនួន​អ្នក​តាម​ដាន​យ៉ាង​ហោច​ណាស់ ៧៦ ០០០ នាក់​លើ Instagram នៅ​ពេល​ដែល​នាង​ចែកចាយ​រូបរាង​ក្រោយ​វះ​កាត់​រួច​នោះ។

នាង​បាន​ពន្យល់​ថា នាង​ពិត​ជា​ពេញ​ចិត្ត​នឹង​រូបរាង​របស់​តុក្កតា Barbie ខ្លាំង​ណាស់ ហើយ​នាង​មិន​សោក​ស្ដាយ​នោះ​ទេ​ នៅ​ពេល​ដែល​នាង​កែប្រែ​ខ្លួន​ឲ្យ​ដូច​ជា​អ្វី​ដែល​នាង​ប៉ង ទោះ​បី​ជា​មាន​មនុស្ស​រើស​អើង​នាង​ក៏​ដោយ។

គួរ​បញ្ជាក់​ដែរ​ថា ទោះ​បី​ជា​រូបរាង​ និង​មុខ​មាត់​របស់​នាង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ហើយ​យ៉ាង​ណា​ក្ដី ក៏​ Ophelia នៅ​តែ​ចង់​បន្ត​ពង្រីក​ដើម​ទ្រូង​​ និង​ត្រគាក​បន្ថែម ហើយ​ចាក់​ស្បែក​ឲ្យ​កាន់​តែ​ស​ជាង​នេះ​ទៀត។ មួយ​វិញ​ទៀត នាង​ក៏​​មាន​គម្រោង​ចង់​កាត់​ឆ្អឹង​ជំនីរ​ ៤ ទៅ​៦​កង់​ចោល​ដែរ៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី