តើ​មាន​រឿង​អ្វី​ឲ្យ​ពិត​ប្រាកដ​កើត​ឡើង​រវាង​ Justin និង Selena?

  • 2018-03-16 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​អ្នក​ទាំង​ពីរ​កំណត់​ពេល​បែក​គ្នា​មួយ​រយៈ​ពេល​ក្ដី ក៏​គូស្នេហ៍ Justin Bieber និង Selena Gomez នៅតែ​មាន​មធ្យោបាយ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​មិន​ដាច់​ឡើយ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន E!New។

តារា​ទាំង​ពីរ​រូប​បាន​ត្រលប់​មក​ត្រូវ​គ្នា​វិញ​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​មុន ៣ឆ្នាំ​ក្រោយ​ពួក​គេ​បែក​បាក់គ្នា​។​ ៣ឆ្នាំ​នេះ​គឺ​ក្រោយ​ពេល​ពួក​គេ​តែង​តែ​ទាក់ទង​គ្នា ដូច​អំពិលអំពែក​ម្ដង​ត្រូវ​គ្នា​ម្ដង​ឈ្លោះ​គ្នា ហើយ​ចំពោះ​ពេល​នេះ​មាន​ប្រភព​ជាច្រើន​បាន​បញ្ជាក់​ថា​អ្នក​ទាំង​កំពុង​តែ​ចំណាយ​ពេល​វេលា​បែក​គ្នា​មួយ​រយៈ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ "ពួក​គេ​នៅ​តែ​ទាក់ទង​និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក" នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់ E!News ជា​ពិសេស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ប្រភព​ដដែល​នេះ​បន្ត​ទៀត​ថា៖ "ពួក​គេ​ព្យាយាម​កាត់​បន្ថយ​ពេល​នៅ​ជាមួយ​គ្នា​ខ្លះ ព្រោះ​មិន​ចង់​ឲ្យ​មាន​រឿង​ធំ​ដុំ"។

ប្រភព​នោះ​​បន្ត៖ “ពួក​គេ​មាន​ចំណុច​​មិន​យល់​ស្រប​នឹង​គ្នា​ខ្លះៗ​ ចំពោះ​បែប​បទ​នៃ​ការ​រស់​នៅ ជា​ពិសេស​ចំពោះ​ទំនាក់ទំនង​ស្នេហា​អ្នក​ទាំង​ពីរ​ មក​កាន់​សាធារណជន។ Selena ចង់​ឲ្យ​អ្វីៗ​ទាំង​អស់​គឺ​ធម្មតា​ៗ មិន​លេច​ធ្លោ​ពេក​ និង​ជៀស​ចេញ​ពី​ពិភព​ខាង​ក្រៅ ខណៈ​ Justin ចង់​ឲ្យ​ជីវិត​គេ​លេច​ធ្លោ​ដូ​ច​ជា​ជប់​លៀង​ញឹក​ញាប់​ជា​ដើម​។" នាង​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​ជាមួយ​គ្រួសារ​និង​មិត្តភក្ដិ​នាង។ នាង​តែង​តែ​ទៅ​ព្រះវិហារ​ ប៉ុន្តែ​នៅ​រក្សា​ខ្សែ​ទូរស័ព្ទ​ជាមួយ​ Justin។ នេះ​គឺ​ជា​ការ​អនុវត្ត​មធ្យោបាយ​ថ្មី​មួយ​ ដើម្បី​ប្រមើល​មើល​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ អំពី​គោល​ដៅពួក​គេ​ទៅ​ថ្ងៃ​អនាគត។"

ដូច្នេះ​អ្នក​ទាំង​ពីរ​មិន​ទាន់​បែក​គ្នា​ទាំង​ស្រុង​នោះ​ទេ ដោយ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ឃ្លាត​គ្នា​មួយ​រយៈ​ប៉ុណ្ណោះ ដោយ​នៅ​តែ​ទាក់ទង​គ្នា​ជា​ធម្មតា​តាម​បណ្ដាញ​អេឡិចត្រូនិក៕

អាន​អត្ថបទ៖

ប្រភព៖ E!news   ប្រែ​សម្រួល៖ ធារ៉ូ