កីឡាករ​ Real ម្នាក់​ចង់​ជួប Barcelona នៅ​​៨​ក្រុម​ចុងក្រោយ UCL

  • 2018-03-16 03:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ង​ចង់​ជួប Barcelona នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ  Champions League គឺ​ជា​ចំណាប់​អារម្មណ៍​របស់ Raphael Varane កីឡាករ​របស់ Real Madrid។ យ៉ាងណា​ក្ដី កីឡាករ​បារាំង​រូប​នេះ​ចង់​ទម្លាក់​ Barca ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ។

នៅ​យប់​ថ្ងៃ​សុក្រ ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​ទាំង Champions League និង Europa League នឹង​ចាប់​ផ្ដើម។ តាម​អារម្មណ៍​របស់ Varane ជា​ការ​ពិត​គេ​មិន​ចង់​ជួប​ក្លឹប​មក​ពី​អេស្ប៉ាញ​នៅ​វគ្គ​នេះ​ទេ បើ​អាច​ទៅ​រួច ប៉ុន្តែ​ចិត្ត​របស់​គេ​មួយ​ទៀត​ប្រសិន​ជា​អាច​ជួប​គូប្រជែង Barca នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ក៏​ជា​រឿង​ល្អ តែ​បើ​អាច​ប៉ះ​នៅ​៨​ក្រុម​ចុងក្រោយ​កាន់​តែ​ពិសេស។

Varane បាន​និយាយថា រាល់​​ការប្រកួត​រវាង Barca និង Real គ្រប់​គ្នា​តែង​ប្រៀបធៀប​​រវាង Lionel Messi និង Cristiano Ronaldo ប៉ុន្តែ​គេ​សប្បាយ​ចិត្ត​ដែល​មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី​មិត្ត​រួម​ក្រុម Ronaldo។ កីឡាករ​វ័យ​២៤​ឆ្នាំ​ក៏​ជា​អ្នក​រួមចំណែក​ក្នុង​ជើង​ទី​ពីរជួយ Real ឈ្នះ PSG ២-១ កាល​ពី​សប្ដាហ៍​មុន​។ ហើយ​ពេល​នេះ​គេក៏​បាន​វិល​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ដែរ ក្រោយ​មាន​របួស​ក្បាល៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម