Andy Lau បង្ហាញ​មុខ​ដោយ​កម្រជាមួយប្រពន្ធ​កូន នៅ​ទី​សាធារណៈ

  • 2018-03-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហុងកុង​ Andy Liu ជា​តារា​មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ​ពេញ​ទ្វីបអាស៊ី ហើយ​តែង​បង្ហាញ​ពី​អ្វី​ដែល​លោក​កំពុង​ធ្វើ​ ពិសេស​គម្រោង​ផ្សេងៗ​ទាក់ទង​នឹង​សមិទ្ធផល​ថ្មី ប៉ុន្តែ​សម្រាប់​ជីវិត​គ្រួសារ​ លោក​កម្រ​បង្ហាញ​ណាស់។

ដើម្បី​បញ្ចៀស​ពី​ការ​តាមដាន​របស់​មហាជន​ កន្លង​មក​ Andy និង​ប្រពន្ធ​តែង​ធ្វើ​ដំណើរ​ផ្សេង​គ្នា​ ដោយ​ឲ្យ​អង្គរក្ស​នៅ​តាម​ការពារ​ប្រពន្ធ​កូន​ជាប់។

រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​ នៅ​ពេល​មាន​អ្នក​ប្រទះ​ឃើញ​តារា​ប្រុស​វ័យ​ ៥៦​ឆ្នាំ​រូបនេះ​ និង​ភរិយា ព្រម​ទាំង​កូន​ស្រី​អាយុ​ ៥​ឆ្នាំ​ ធ្វើ​ដំណើរ​រួម​គ្នានៅ​ព្រលាន​យន្តហោះ។ តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ Andy ត្រឡប់​ទៅ​ហុងកុង​វិញ​ ក្រោយ​ឈប់​សម្រាក​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។

ទោះ​បី​មិន​បាន​ជុំ​គ្នា​ ប៉ុន្តែ​តារា​ហុង​កុង​រូបនេះ​ ដាក់​កម្លាំង​តាម​ការពារ​ប្រពន្ធ​កូន​ បាន​ដិត​ដល់​ណាស់​ ដើម្បី​ការពារ​សុវត្ថិភាព។ ចាត់​ទុក​ថា​នេះ​ជា​ពេល​កម្រ​មួយ​ដែល​ អ្នក​គាំទ្រ​របស់​លោក​បាន​ជួប​ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​ចិត្ត​ចំពោះ​​ទឹកចិត្ត​ជា​ស្វាមី​ និង​ឪពុក​របស់​លោក​ណាស់៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី