ទៅ​ Atl Madrid មែន​​តែ Costa ឆ្លៀត​ Troll លោក Conte លើ​ Instagram

  • 2018-03-16 04:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa បាន​ចាកចោល​ទ្រនំ​ចាស់​នៅ​ Chelsea វិល​ទៅ​ Atletico Madrid វិញ​កាល​ពី​ខែ​មករា​ដោយ​សារ​មាន​ភាព​រកាំរកូស​ជាមួយ​លោក​ Antonio Conte។

Conte និង​ Costa

ទោះ​ទំនាស់​រវាង​គ្រូ​ និង​សិស្ស​បាន​ស្ងាត់​ប៉ុន្មាន​ខែ​ទៅ​ហើយ​ក្ដី​តែ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​សញ្ជាតិ​ដើម​ប្រេស៊ីល​រូប​នេះ​នៅ​មិន​ទាន់​រលត់​កំហឹង​ទាំង​ស្រុង​នៅ​ឡើយ​ពោល​គឺ​នៅ​ឆ្លៀត​ឌឺដង​ (Troll) លោក​ Conte​ កាល​ពី​ម្សិល​មិញ។​

នៅ​មុន​ការ​ប្រយុទ្ធ​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​ពីរ​រវាង​ Barcelona និង​ Chelsea កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​បង្ហោះ​រូប​ជម្រើស​១១​នាក់​ក្រុម​ចាស់​របស់​ខ្លួន​នៅ​លើ Story របស់​​ Instagram ទំនង​ជា​បង្ហាញ​ការ​គាំទ្រ​ពី​ចម្ងាយ​ ប៉ុន្តែ​បាន​លុប​ឈ្មោះ​ លោក​ Antonio Conte ចេញ​៕

ប្រភព៖ Instagram   អត្ថបទ៖ វិរ័ត្ន