ប្រធានបទពី​រឿង​រ៉ាវ​​ចាប់​ផ្តើម​អាជីវកម្ម​ទាក់​ទាញ​យុវជន​ចូលរួម​ច្រើន​មែន​

  • 2018-03-16 04:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រហូត​ទៅ​ដល់​៩០០​នាក់ បាន​សម្រុក​ទៅ​ចូល​រួមក​ម្មវិធី SPARK.2 ក្រោម​ប្រធាន​បទ "រឿង​រ៉ាវ​ជំរុញ​ទឹក​ចិត្ត​នៃ​ការ​ចាប់​ផ្ដើម​គម្រោង​អាជីវកម្ម" ដែល​ពួក​គេ​ជា​និស្សិត បុគ្គលិក​ក្រុមហ៊ុន អ្នក​ជំនួញ​វ័យ​ក្មេង និង​អ្នក​កំពុង​ចង់​ចាប់​ផ្ដើម​អាជីវកម្ម នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC) កាល​ពី​ថ្ងៃ​ទី៤ មីនា ២០១៨ នេះ។

តំណាង INSPIRED.Cambodia អ្នក​រៀប​ចំ​កម្មវិធី​នេះ​បាន​ឲ្យដឹង​ថា៖ «យើង​ពិតជា​រំភើប ពេលឃើញ​​បង​ប្អូន​ចូលរួមច្រើន​បែបនេះ។ យើង​សង្ឃឹម​ថា​បង​ប្អូន​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង បទពិសោធន៍​ច្រើន​ពី​កម្មវិធី​យើង​តាម​រយៈ​ការ​ចែក​រំលែក​ចែក​រំលែក​គំនិត ក៏​ដូច​ជា​បទពិសោធន៍​ រឿង​រ៉ាវ​ជំរុញ​ទឹក​ចិត្ត​នៃ​ការ​ចាប់​ផ្ដើម​គម្រោង​អាជីវកម្ម​ ដែល​ជា​មេរៀន​ជីវិត​ពិត​របស់​វាគ្មិន​កិត្តិយស​របស់​យើង»។​​

SPARK.2 គឺជា​កម្មវិធី​វេទិកា​ចែក​រំលែក​ចំណេះ​ដឹង​លើកទី២ ដែល​បង្កើត​ឡើង​ដោយ​INSPIRED.Cambodia ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​​ចូល​រួម​មក​បញ្ចេញ​គំនិត​យោបល់​​លើ​វេទិកា​សាធារណៈ បណ្ដុះ​ជំនាញ​និយាយ​ជា​សាធារណៈ និង​​ចូល​រួម​កិច្ច​ពិភាក្សា​តុ​មូល​ជា​មួយ​​វាគ្មិន​កិត្តិយស​ក្នុង​វិស័យ​ផ្សេង​គ្នា៕

អត្ថបទ​ទាក់​ទង​

ដោយ៖​ លីដា