Pope ហ៊ានញ៉ែ Bella ធ្វើសង្សារអត់ បើ​នាងនៅទំនេរ?

  • 2018-03-16 06:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​ "បុព្វេសន្និវាស” ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​អស់​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ ពេល​បាន​ឃើញ​ការ​សម្ដែង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ ចេញ​ពី​ធម្មជាតិ​ពិតៗ រហូត​មាន​មតិ​ភាគ​ច្រើន​លើក​ឡើង​ថា​ ពួកគេ​ស័ក្ដិសម​គ្នា​ទៀត​ផង។

Pope Thanawat និង​ Bellla Ranee បាន​ក្លាយ​ជា​ដៃគូ​តារា​សម្ដែង​ដែល​សម​គ្នា​ឥត​ខ្ចោះ​ ក្រោយ​រួម​គ្នា​ថត​រឿង​ "បុព្វេសន្និវាស" របស់​ប៉ុស្តិលេខ​ ៣ថៃ ដល់​ថ្នាក់​ទស្សនិកជន​ខ្លះ​លាន់​មាត់​ថា​ បើ​ជា​គូស្នេហ៍ពិត​នឹង​គ្នា​ពិត​ជា​ល្អ​ណាស់។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ Bella មាន​ម្ចាស់​បេះ​ដូង​រួច​ទៅ​ហើយ​ គឺ​តារាសម្ដែង​ Weir Sokullawat ដូចនេះ​កំលោះ​ Pope មិនអាច​ស្នេហ៍​បាន​ទេ។

Weir និង Bella

ដោយឡែក​ ក្នុង​បទ​សម្ភាស​មួយ​ តួ​ប្រុស​ ឃុន​មឿន​រូបនេះ​ ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា​ ដរាប​ណា Bella មិន​ទាន់​រៀបការ​ តើ​លោក​ និង​នាង​ អាច​ក្លាយ​ជា​គូស្នេហ៍​ពិត​នឹង​គ្នា​ដែរទេ? គ្រាន់​តែ​ឮ​សំណួរ​នេះ Pope ឆ្លើយ​យ៉ាង​លឿន​ថា​ លោក​ធ្វើ​មិន​បានទេ។ លោក​ខ្លាច​សាច់​ដុំ​ធំៗរបស់សង្សារ​ Bella (Weir) ណាស់។

តារា​ប្រុស​វ័យ​ ៣៥​ឆ្នាំ​រូបនេះ​ បញ្ជាក់​ថា​ ខ្លួន​មិន​ដែល​គិត​អ្វី​ផ្សេង​ជាមួយ​ Bella នៅ​ក្រៅ​សាច់រឿង​នោះ​ទេ​ ព្រោះ​នោះ​គ្រាន់ជា​ការសម្ដែង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​លោក​ក៏​ជឿ​ជាក់​ថា​ Weir មិន​កើត​ចិត្ត​ប្រច័ណ្ឌ​ដែរ។

Pope និង Susira

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយទៀត​បាន​ផ្ទុះ​ឡើង​ នៅ​ពេល​ដឹង​ថា​តារា​សម្ដែង​ស្រីក្នុង​រឿង​ដែល​លោក​ចាប់អារម្មណ៍​គឺ​ Susira ទៅវិញ​ទេ ប៉ុន្តែ​ក៏​មិន​អាច​ស្រឡាញ់​ក្នុងនាម​ជា​គូស្នេហ៍​បាន​ដែរ​ ព្រោះ​នាង​ក៏​មាន​គូ​គាប់​រួច​ហើយ​ដែរ។ Pope បញ្ជាក់​ថា​ ខ្លួន​មិន​បាន​ញ៉ែ​ផ្ដោះផ្ដង​ពាក្យ​សម្ដី​អ្វី​វែង​ឆ្ងាយ​ជាមួយ​ Susira ដែរ គ្រាន់​តែ​និយាយ​ថា​ នារី​មាន​ចរិត​ដូច​នាង​ ជា​ប្រភេទ​នារី​ដែល​លោក​ចូលចិត្ត៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម