Jennifer Lopez រំឭក​ពី​រឿង​ទាក់ទង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​ #Metoo

  • 2018-03-16 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី Harper's Bazaar តារា​ចម្រៀង Jennifer Lopez បាន​បង្ហើប​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​នាង​ទាក់​ទង​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​នៅ​ក្នុង​វិស័យ​សិល្បៈ ឬ​ដែល​គេ​ហៅ​ថា​ #Metoo។

នៅ​ពេល​ដែល​នាង​ត្រូវ​បាន​គេ​សាកសួរ​ថា​ តើ​នាង​ធ្លាប់​ទទួល​ការ​បៀតបៀន​ផ្លូវ​ភេទ នៅ​ក្នុង​វិស័យ​សិល្បៈ​នៅ​ហូលីវូដ​ឬ​អត់? Jennifer បាន​ឆ្លើយ​ថា​នាង​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​អ្នក​ដទៃ​ធ្លាប់​ជួប​ប្រទះ​ដែល​បាន​បក​ស្រាយ​ពី​រឿង​រ៉ាវ​ខ្លួន​នោះ​ទេ។ អ្វី​ដែល​នាង​បាន​ជួប​នោះ​គឺ​វា​គួរ​ឲ្យ​តក់ស្លុត។

JLO បាន​និយាយ​ថា នាង​ធ្លាប់​ត្រូវ​អ្នក​ដឹក​នាំ​រឿង​ម្នាក់​បង្ខំ​ឲ្យ​នាង​ដោះ​សម្លៀកបំពាក់​ចេញ​និង​បង្ហាញ​ល្វែង​លើ​ ប៉ុន្តែ​នាង​មិន​បាន​ធ្វើ​តាម​ការ​បង្ខំ​នោះ​ទេ។

រឿង​ដែល​បាន​កើត​ឡើង​នោះ​គឺ​នៅ​ក្នុង​ការ​សម្ដែង​ភាពយន្ត​លើក​ទី​១ របស់​នាង។ តារា​រូប​នេះ​បន្ត​ថា នៅ​ពេល​ដែល​នាង​តម្រូវ​ឲ្យ​ធ្វើ​រឿង​បែប​នេះ​នាង​គឺ​តក់ស្លុត​តែ​ម្ដង ពី​ព្រោះ​បុរស​ម្នាក់​នោះ​បាន​ជួល​នាង​ដើម្បី​សម្ដែង​។

ទោះ​បី​ជា​ពេល​នោះ​នាង​ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក៏​ដោយ ក៏​នាង​គិត​ថា​អំពើ​នេះ​គឺ​វា​មិន​សាក​សម​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​គេ​បញ្ជា​ ដោយ​គិត​ពី​ខ្លួន​ឯង​ជំនួស​វិញ។

Lopez ជា​តារា​ស្រី​ម្នាក់​ដែល​តែង​តែ​គាំទ្រ​នូវ​ចលនា #MeToo និង Time's Up ហើយ​នាង​ក៏​បាន​ស្លៀក​ពាក់​ខ្មៅ​ពេល​ចូល​រួម​កម្មវិធី Golden Globes ផង​ដែរ។ គោល​បំណង​របស់​នាង​គឺ​គាំទ្រ​ចលនា​ផ្សេងៗ ដើម្បី​នាំ​ឲ្យ​មាន​សិទ្ធិ​ស្មើគ្នា​រវាង​បុរស​និង​ស្ដ្រី៕

អាន​អត្ថបទ៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម